ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​សារធាតុ​ញៀន​ម៉ា​ទឹកកក​បាន​ចំនួន​០៨​កញ្ចប់​

កំពង់ឆ្នាំង ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌ តាម​ចាប់ខ្លួនបាន ជាមួយនឹង​វត្ថុតាង​ថ្នាំ​ញៀន​៨​កញ្ចប់។ កិច្ចប្រតិបត្តិការ​ខាង​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី 23 ខែមករា ឆ្នាំ 2020 វេលា​ម៉ោង​8និង​30​នាទី នៅ​ចំណុច​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូណ៌។​

លោក​វរសេនីយ៍ទោ ហង់ សុជាតិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ជា​អ្នកដឹកនាំ​កិច្ចប្រតិបត្តិការ​នេះ​បានឲ្យ​ដឹងថា ដោយមាន​ការ​ដឹកនាំ​រ​បស់​ លោក​ឧត្ដមសេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ដោយមាន​ការ​សម្របសម្រួល​ពី​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌ នៅ​ទី 23 ខែ​មករា ឆ្នាំ​2020 កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ និង​ស្រុក​បរិបូណ៌ ចំនួន​08​នាក់ មធ្យោបាយ រថយន្ត​02​គ្រឿង បាន​ធ្វើ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន01នាក់ នៅ​ចំណុច​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ឈ្មោះ វ័​ន្ត ហៃ ភេទ​ប្រុស អាយុ45ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ស្នោ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ដោយ​បាន​ដកហូត​វត្ថុតាង​រួមមាន ​៖ ម៉ូតូ 01 គ្រឿង​ ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ ពោធិ៍​សាត់ 1D 07 54 និង ម្សៅ​ក្រាម​ស​ថ្លា ( ម៉ា​ទឹកកក​) ចំនួន 08 កញ្ចប់ ទម្ងន់​25,64 ក្រាម។​

ជនសង្ស័យ​ខាងលើ​ រួម​នឹង​វត្ថុតាង​ ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត សួរ​ចម្លើយ​ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ខេត្ត​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕


អត្ថបទ ៖ ឈៀង ថារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114