ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ​ជាមួយ​នឹង​គ្រឿងញៀន​៦​កញ្ចប់

ភ្នំពេញ ​៖ ​គ្រឿងញៀន​ចំនួន​៦​កញ្ចប់ ​និង​ជនសង្ស័យ​ម្នាក់​ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ដូន​ពេញ​ឃាត់ខ្លួន​ជាក់ស្ដែង​ ពេល​កំពុង​សំងំ​លក់​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​២១ ភូមិ​២ សង្កាត់​ស្រះចក។

ការ​ស្រាវជ្រាវ​លើ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​៣០​នាទី។

ជា​លទ្ធផល​ នៃ​កិច្ចប្រតិបត្តិការ​​នេះ​ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ ឈ្មោះ ជួង លីវ​លីម​ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ជួញដូរ​)​។ ចំពោះ​វត្ថុតាង​ចាប់​យក​រួមមាន​ ៖ ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៦​កញ្ចប់​តូច។

ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ​/ប៉ុស្តិ៍ ​កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ និង​ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​ ​និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ បន្ត​ជំរុញ​ការ​ស្រាវជ្រាវ​ដើម្បី​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ៕


អត្ថបទ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114