BREAKING NEWS
Search

បើក​រថយន្ត LEXUS GS300 គេច​សមត្ថកិច្ច បម្រុង​ចូល​កោះពេជ្រ រក​ឃើញ​គ្រឿងញៀន​មួយ​វ៉ាលិស​ធំ

ព័ត៌មាន​បឋម​យប់មិញ វេលា​ម៉ោង ១០ យប់ មាន​ករណី​ចាប់​បាន​គ្រឿងញៀន​មួយ​វ៉ាលិស​ធំ ក្រោយ​ជន​សង្ស័យ​បាន​បើក​រថយន្ត​ទំនើប Lexus GS300 គេច​គោលដៅ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច​ខណ្ឌ​ចំការមន។

តាមប្រភព​ព័ត៌មាននៅ​កន្លែង​កើត​ហេតុ​ ជន​សង្ស័យ​មាន​បំណង​បើ​ក​រថយន្ត​ដោយ​ដឹក​គ្រឿងញៀន​ចូលទៅ​កាន់​ទីក្រុង​កោះពេជ្រ ពេល​ជួប​គោលដៅ​​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ក៏​បាន​បើក​រថយន្ត​គេច សមត្ថកិច្ច​ក៏​ប្រដេញ​ដោយ​ឆែកឆេរ​ឃើញ​គ្រឿងញៀន​មួយ​កញ្ចប់ធំក្នុង​វ៉ាលិស​ រួម​ទាំង​អាវុធ​វែង​ខ្លី​ ២ ដើមផង​ដែរ៕