BREAKING NEWS
Search

មួយ​ថ្ងៃ​ម្សិលមិញ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន៤០ករណី ឃាត់ខ្លួនជនសង្ស័យ៨៧នាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ សមតត្ថកិច្ចបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន ៤០ករណី ឃាត់ ៨៧នាក់ (ស្រី ៤នាក់) វត្ថុតាងចាប់យក សរុប មេតំហ្វេតាមីន (Ice) ៥០,៤៩ក្រាម និង៤៤កញ្ចប់តូច។

ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាប រួមមាន ជួញដូរ ២០ករណី ឃាត់ ២៩នាក់ (ស្រី ២នាក់) និងប្រើប្រាស់ ២០ករណី ឃាត់ ៥៨នាក់ (ស្រី ២នាក់) ។ អាវុធហត្ថ៖ បង្ក្រាបជួញដូរ ៤ករណី ឃាត់ ៩នាក់ (ស្រី ០នាក់) ។ អ្នកមានផ្ទុកសារធាតុញៀន ៥៨នាក់ ជួញដូរ ០នាក់/២៩នាក់ និងប្រើប្រាស់ ៥៨នាក់/៥៨នាក់ ។

ដោយឡែកលទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀនចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ សរុប 7065ករណី ឃាត់មនុស្ស 14125នាក់ ស្រី885នាក់ (ជនបរទេស 201នាក់ ស្រី 25នាក់ មាន 14សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 4565ករណី ឃាត់ 8514នាក់(ស្រី 675នាក់) និងប្រើប្រាស់ 2500ករណី ឃាត់ 5611នាក់ (ស្រី 210នាក់) ។ អនុវត្ដន៍ដីកា៖ 339ដីកា ឃាត់ 310នាក់ (ស្រី 7នាក់) សារធាតុញៀន គ្រប់ប្រភេទ 687Kg 703,96g និង 831កញ្ចប់តូច កញ្ឆា 286kg 804,70g និង191292ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ 87គ្រឿង ម៉ូតូ 17777គ្រឿង ទូរស័ព្ទ 5068គ្រឿង ជញ្ជីង 324គ្រឿង អាវុធខ្លី 17ដើម និង អាវុធវែង 17ដើម ។
សូមបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ២០១៩ សមត្ថកិច្ចទូទាំងប្រទេសអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀន សរុបប្រមាណ 9806ករណី ឃាត់មនុស្ស 20489នាក់ ស្រី1353នាក់ (ជនបរទេស 447នាក់ ស្រី 72នាក់ មាន 15សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 5815ករណី ឃាត់ 10831នាក់ (ស្រី 899នាក់) និងប្រើប្រាស់ 3991ករណី ឃាត់ 9451នាក់ (ស្រី 454នាក់) ។ អនុវត្ដន៍ដីកា៖ 332ដីកា ឃាត់ 325នាក់(ស្រី 11នាក់) សារធាតុញៀន គ្រប់ប្រភេទ 750គីឡូ 701,11ក្រាម កញ្ឆាក្រៀម 102គីឡូ 859ក្រាម និង 98599ដើម ។

សម្ភារៈចាប់យក រួមមាន រថយន្ដ 72គ្រឿង ម៉ូតូ 2653គ្រឿង ទូរស័ព្ទ 7041គ្រឿង ជញ្ជីង 398គ្រឿង អាវុធខ្លី 11ដើម អាវុធវែង 11ដើម លុយខ្មែរ 98682400រៀល លុយអាមេរិក 128822ដុល្លារ លុយថៃ 81570បាត និងលុយវៀតណាម 16578000ដុង ៕

អត្ថបទ៖ រ៉ាវុទ្ធ