សមត្ថកិច្ច​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ក្នុង​ករណី​ប្រើប្រាស់ ​និង​ចែកចាយ​គ្រឿងញៀន

ស្ទឹងត្រែង​ ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពាក់ព័ន្ធ​​ ​ករណី​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន។

ជនសង្ស័យ​​ទាំង​២​នាក់​ខាង​លើ ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី១៧​ ខែ​មករា ​ឆ្នាំ២០២០​ ​នៅ​ភូមិ​សំអាង​/​ឃុំ​សំអាង​/​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​/​ខេត្តស្ទឹងត្រែង។

លោក​ចែម ផានិត​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង ២នាក់​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ ទី១.​ឈ្មោះ​ជៀម ម៉េង​លី ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​ឆ្វាំង​ ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្ត​ស្ទឹងត្រែង​ និង​ទី២​ឈ្មោះ​សឿន ​រតនៈ​ ភេទ​ប្រុស​ អាយុ២៦​ ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្ត​ស្ទឹងត្រែង។

លោក​នាយ​ការិយាល័យ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​មុន​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​ បាន​តាមដាន និងធ្វើ​ការស៊ើបអង្កេត​ ទើប​ឈានដល់​ការឃាត់ខ្លួន​ឈ្មោះជៀ​ម​ម៉េង​លី ជា​អ្នកប្រើប្រាស់ ធ្វើតេស្ត​រកឃើញថា​មាន​សារធាតុ​ញៀន​ជាប់​នឹង​ខ្លួន និង​បាន​ធ្វើ​ការសាកសួរ​ឈានដល់ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​សឿន​រតនៈ ​ដែលជា​អ្នក​ចែកចាយ​ឲ្យ​ខ្លួន​យក​មកប្រើ​ប្រាស់ ​និង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ២ កញ្ចប់​តូច​ រួច​ក៏​​​នាំ​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​សាកសួរ។

ជនសង្ស័យ​ទាំង២នាក់​ បាន​ឆ្លើយ​សារភាព ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ពិតប្រាកដ​មែន​។​ គ្រឿងញៀន​ ត្រូវបាន​ធ្វើតេស្ត​បឋម​ចំពោះ​មុខ​ជនសង្ស័យ​និង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្ទឹង​តែង​ផងដែរ​ថា ​ពិត​ជាមាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ជនសង្ស័យ២​នាក់​ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕
ងិន​លីម​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114