BREAKING NEWS
Search

គ្រឿងញៀន​ជិត​១០០​គីឡូក្រាម​ ត្រូវ​បាន​​ដុត​កម្ទេចចោល ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន

​បន្ទាយ​មានជ័យ ៖ ​គ្រឿងញៀន​ជិត​១០០គីឡូក្រាម ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ក្នុង​នោះ​ រួមទាំង​ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង កង​ខេ​មរ​ភូមិន្ទ និង​ជា​មេ​បញ្ជ​ការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឡាយ​គឹម​លី អគ្គលេខាធិការ​ង អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ការដុត​កម្ទេចចោល​គ្រឿងញៀន។

ក្នុងនោះ​លោក​កើត​ រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ឲ្យដឹងថា គ្រឿងញៀន​បំផ្លាញ​អ្នក គ្រួសារ​អ្នក​.​សង្គមជាតិ​ទាំងមូល​ជន​រកស៊ី​គ្រឿងញៀន​សូម​បញ្ឈប់​ជាបន្ទាន់​ បើ​នៅ​ប្រព្រឹត្ត​ទៀត​គេច​មិន​ផុតពី​សំណាញ់​ច្បាប់​បានឡើយ។

​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​​មានប្រសាសន៍​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថា គ្រឿងញៀន​ជា​ថ្នាំ​ម្យ៉ាង​បើ​ជន​ណា​ដែល​បាន​ជក់​គ្រឿងញៀន​នេះហើយ​នោះ​ត្រូវ​ជួប​និង​វិ​ប​តិ្ត​យ៉ាង​ធំ​ដូចជា​ការបាត់បង់​ថវិកា ខូចសុខភាព ព្រាត់ប្រាស់​មិត្ត​ភក្តិ​ម្តាយ​ឪពុក ខូចសុខភាព​និង​រាងកាយ ខូច​សរសៃ​ប្រាសាទ បាត់​ការ​ចងចាំ គេច​សាលា ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និងមិត្ត​ភក្តិ នៅ​ទីបញ្ចប់​គឺ​ឆ្លង​ជំងឺ​គ្រប់មុខ​ស្លាប់​ដោយ​មិនអាច​គេច​បានឡើយ នៅ​ព្រឹក ថ្ងៃទី​១៥ ខែ សីហា ឆ្នាំ ២០២០​នៅ​សាកលវិទ្យាល័យ​មានជ័យ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ។

លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​របា​យ​ការណ៍​សង្ខេប​ថា​ ថ្ងៃនេះ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​បានធ្វើ​ការដុត​កម្ទេចចោល​គ្រឿងញៀន​ចំនួន​៩៣២០៥,២៨​ក្រាម​និង​ចំនួន​៤០៣​ដប​ ថាំ​ក្រវី បានមកពី​ការបង្ក្រាប​ចំនួន​៤​ខេត្ត​មាន​ខេត្តបន្ទាយមានជ័យ រឹបអូស​បាន​ចំនួន​២៣៨៩៦,៦៤​ក្រាម និង​៣៩០​ដប ខេត្តសៀមរាប​សរុប ៥៨៨៤៤,៦​ក្រាម និង​៤​ដប ខេត្តកំពង់ធំ សរុប​៦៤១,៧៨​ក្រាម ខេត្ត​ឧ​ត្ត​មានជ័យ​សរុប​៩៨២២,២៨ ក្រាម និង​៤០៣​ដប​ព្រមទាំង​សម្ភា​រៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​ទៀតផង​ សរុប​ចំនួន​ជាង៩៣គីឡូក្រាម។

ក្នុង​នោះ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​នេះ​ ត្រូវ​បានមកពី​ឧក្រិដ្ឋជន​យកមក​ធ្វើ​អាជីវកម្ម​ដើម្បី​ស្វែងរក​ប្រាក់ចំណូល​របស់​ពួកគេ​ដោយបាន​អូសទាញ​ស្មារតី​មនុស្ស​អូសទាញ​ជន​ស្លូតត្រង់​ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ឲ្យ​ហ៊ាន​សាកល្បង​ឲ្យ​ហ៊ាន​ប្រព្រឹត្ត​ដោយ​ចាប់​ផ្ដើមដំបូង​ពី​ការប្រើប្រាស់​រហូត​ឈានទៅដល់​ការប្រព្រឹត្ត​អំពើ​នៃ​ការចាក់​ចែង​ការរក្សា​ទុក​ការដឹកជញ្ជូន​និង​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​គ្រឿងញៀន​ដែលជា​ប្រភព​នៃ​ការ​ឈានទៅ​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម​ផ្សេងៗ​ទៀត​ដូចជា​ឃាតកម្ម​ចាប់​ចង្រិត​រំលោភ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ​ក្រុម​បងតូច​បងធំ​ឈានទៅដល់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​ដែល​បង្ក​នូវ​អសន្តិសុខ​ធ្ងន់ធ្ងរ​ជាច្រើន​ដល់​សង្គមជាតិ​ទៀតផង​។

លោក​បានធ្វើការ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​សិស្សានុសិស្ស​ទាំងអស់​សូម​ចូលរួម​និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រោះ​គ្រឿងញៀន​បំផ្លាញ​អ្នក​បំផ្លាញ​គ្រួសារ​អ្នក​បំផ្លាញ​សង្គមជាតិ​ទាំងមូល​ជន​ណា​ ដែល​មាន​បំណង​រកស៊ី​គ្រឿងញៀន​សូម​បញ្ឈប់​ជាបន្ទាន់​នៅ​សកម្មភាព​ខុសច្បាប់ បើ​អ្នក​នៅតែ​ប្រព្រឹត្ត​អ្នក​ពិតជា​មិនអាច​រួច​ពី​សំណាញ់​ច្បាប់​បានឡើយ​។

គូរ​រំលឹក​ផង​ដែរ​ថា ​គ្រឿងញៀន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ ត្រូវ​ដុត​បំផ្លាញ​ក្នុង​ពេលនេះ​គឺជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​សហការ​រួមគ្នា​របស់​ក​ម្លាំ​ង​សមត្ថកិច្ច​និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​សហការ​គ្នា​ពុះពារ​យ៉ាងសកម្ម​និង​ការ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាំងនេះ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​និង​មានការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ដែលជា​ការចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាធិបតី​តេ​ជោ​ហ៊ុនសែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
វ៉ាន់ ណា​ង

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114