បន្ទាន់!! ​បាត់​ឡាន​អាព្រូស​ តាំង​ពី​ឆ្នាំ២០១៩ មក​ឃើញ​ស្លាក​លេខ​នៅ​នឹង​ឡាន​សឺដេស​ កាក់​សួរនាំ​ទៅ​ក្នុង​ឡាន​សុទ្ធ​តែ​គ្រឿងញៀន

ភ្នំពេញ ៖ មាន​ករណី​បាត់​ឡាន​អាព្រូសមួយ​តាំងពីខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ ស្រាប់​តែ​ស្លាក​លេខ ឡាន​ព្រូស​ដែល​បាត់​នោះ​នៅ​នឹង​ស្លាក​លេខ​ឡានសឺឌេសវិញ ទើបនាំគ្នាកាក​សួរនាំ​ឆែក​មើល​គ្រឿងញៀនក្នុង​ឡាន។

ហេតុការណ៍ដ៏​ភ្ញាក់ផ្អើលនេះ គឺ​ នៅ​ល្ងាច​ថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៦ល្ងាច នៅចំណុច ផ្លូវ​ណតប្រីត​ ខណ្ឌសែនសុខ ជិត​ប៉ុស្តិ៍​ទូរទស្សន៍អាស៊ីអាគ្នេយ៍​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ភ្នាក់ងារ​កម្ពុជា​ថ្មី បាន​ឲ្យ​ដឹង​ថា នៅវេលាម៉ោងប្រមាណជា៦​ល្ងាច​ថ្ងៃខាងលើ​នេះ ម្ចាស់​រថយន្ត​ព្រូស​ដែល​បាត់​តាំង​ពីឆ្នាំ២០១៩ មក​ម្ល៉េះ​ ​ស្រាប់តែ​ប្រទះ​ឃើញ​ស្លាក​លេខ​ឡាន​ព្រូស​ដែល​បាត់​នោះ នៅ​លើ​ម៉ាក សឺដេស ពណ៌ខ្មៅ ស៊េរី​ទំនើប ទើប​ប្តឹង​សមត្ថកិច្ច​កាក់​សួរ​នាំ ក៏​មាន​បុរស​ម្នាក់​បាន​រត់​ចេញ​ពី​រថយន្ត នៅ​សល់​តែ តៃ​កុង​ឡាន​ម្នាក់ ហើយ​ក៏​ឆែក​ក្នុង​ឡាន​ម៉ាក​ សឺឌេស​នេះ ឃើញ​សុទ្ធ​តែ​គ្រឿងញៀន។

សេចក្តី​រាយការណ៍​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​បាន​ ធ្វើការ​ឃាត់ខ្លួន​ និង​បញ្ជូន​តៃកុងឡានម៉ាក ម៉ាសឺឌេស នោះ​ទៅ​អធិការ​ដ្ឋាន​ធ្វើ​ការ​សាកសួរ​បន្ត​៕
ព័ត៌មាន​បន្ថែម​កម្ពុជា​ថ្មី​នឹង​ជម្រាប​ជូន​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114