សមត្ថកិច្ច​ឃាត់​ខ្លួន​ស្ត្រីម្នាក់ ចែកចាយគ្រឿងញៀន ២,១២ក្រាម

ឧត្ដរមានជ័យ ​៖ ក្រោម​ការ​បញ្ជា​របស់​លោក​វរសេនីយ៍ឯក ថោង សា​មិ ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន និង ដឹក​នាំ​បញ្ជា​ផ្ទាល់ លោក​វរសេនីយ៍ទោ រឹត សុខា ប្រធាន​ការិយាល័យ​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី ចែកចាយ​និង​ប្រើប្រាស់ គ្រឿងញៀន​ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិតនៅ​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ការ​ឃាត់​ខ្លួន​នេះ​ផងដែរ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុ​ម្ភៈ ឆ្នាំ២០២០ ​វេលា​ម៉ោង​២០​និង០០នាទីយប់។

ជនសង្ស័យ​​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ ស៊ី​ប គ​ន្ធា ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​ឃុំអន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លទ្ធផល​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ដកហូត​បាន​ថ្នាំញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន ICE ចំនួន ០២ កញ្ចប់ ស្មើនឹង​២,១២ក្រាម ទូរសព្ទ​ដៃ ចំនួន​០១​គ្រឿង និង សម្ភារៈ​សម្រាប់​ជក់ គ្រឿន​ញៀន​មួយ​ចំនួន។

បច្ចុប្បន្ន​វត្ថុ​តាង​ និង ជនសង្ស័យ​ខាងលើ​ ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំ​រឿង​ បញ្ជូន​ទៅ​តុលាការ​៕

 

ចាន់ ធី