BREAKING NEWS
Search

បុក​គ្នា​ជា​មួយ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទឹកកក​ដួល​បោក​ក្បាល​ស្លាប់​

​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញា​ម្នាក់​ បើកបរ​មិនបាន​ប្រយ័ត្ន​ ក៏​ជ្រុល​បុក​គ្នា​ជា​មួយ​នឹង​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទឹកកក​ បណ្តាល​ឲ្យ​ដួល​របួស​បោក​ក្បាល​ស្លាប់​ភា្លមៗ ​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្តង កាលពី​វេលា​ម៉ោង​៣​នឹង​១៥​នាទី​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​ខែ​មិថុនា​ ឆ្នាំ​២០២០​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ នៅ​ចំណុច​មុខ​ផ្សារ​ច្រាំងចំរេះ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំងចំរេះ​២ ​ខណ្ឌ​ឫស្សីកែវ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ជុំវិញ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ខាង​លើ​នេះ ​គេ​បាន​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​អាយុ​ប្រហែលជា​២៤​ឆ្នាំ​ ពាក់​អាវដៃវែង​ពណ៌​ខ្មៅ ​នឹង​ខោខ្លី​ប៉ា​រ៉ា​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ សេ​១២៥​សេរី​២០១៤​ពាក់​ស្លាក​
​លេខ​ភ្នំពេញ​1CB8608​ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​ពេល​បើក​មកដល់​ចំណុច​កើត​ហេតុ​ខាង​លើ​នេះ ​គឺ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជា​ម៉ូតូ​ប្រភេទ​ម៉ូតូ​​រ៉ឺម៉ក​ដឹក​ទឹកកក​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1IG9261​ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មិន​ដឹង​ថា​ គាត់​បើក​យ៉ាង​មិច​នោះ​ទេ ​បានជា​ម៉ូតូ​ភាគី​ទាំងសងខាង​បុក​ដោយ​សាក្សី​លឺ​សូវ​សំឡេង​ភ្លាម​ក៏​ចេញ​មក​មើល​ ទើប​ឃើញ​ជនរងគ្រោះ​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ហើយ​ខ្ទេច​ជើង​អស់​មួយ​ជំ​ហៀ​ង​ខាងឆ្វេង​ ហើយ​ខូចខាត​ម៉ូតូ​អស់​មួយ​កំណាត់​ខាងមុខ​នឹង​រៀវ​កង់​មុខ​យ៉ាង​ដំណំ​ពេល​ភ្លាមៗ​នោះ ​ម៉ូតូ​​រ៉ឺម៉ក​ដឹក​ទឹកកក​មិន​ឈប់​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ ​ក៏​ព្យាយាម​បើក​រត់​គេច​ខ្លួន​បាត់ស្រមោល​ពី​កន្លែង​កើត​ហេតុ​ជាង​កន្លះ​គីឡូ ​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​តែ​ម៉ូតូ​បង្ក​ ចំណែក​ឯ​អ្នក​បើក​ម៉ូតូ​បង្ក​វិញ​រត់​គេច​ខ្លួន​បាត់ស្រមោល ​រីឯ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​បាន​ឆែកឆេរ​ទៅ​ឃើញ​ថា​ មិន​មាន​អត្តសញ្ញាណប័ណ្ណ​ជាប់​ខ្លួន​នោះ​ទេ​ ហើយ​នឹង​បាត់​កាបូប​លុយ​ថែមទៀត។​

​ក្រោយពេល​កើតហេតុ​ខាង​លើ​នេះ​ សព​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ នៅ​ឯ​វត្ត​ទឹកថ្លា​ ដើម្បី​រង់ចាំ​បងប្អូន​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​ ទៅតាម​ប្រពៃណី​ រីឯ​ម៉ូតូ​ភាគី​ទាំងសងខាង​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក ​នៅ​ឯ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត៕

អត្ថបទ៖ ឌី​រៀ
សូមចុចអាន៖ ​រថយន្ត​ធុន​ធំ​និង​រថយន្ត​ដឹក​ឥដ្ឋ​បុក​គ្នា​ ​ស្លាប់​១​នាក់ ​និង​របួសធ្ងន់​២​នាក់