ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្កែកម្សត់ក្លាយ​ជា​វីរបុរស​ក្រោយ​លះ​បង់​ជីវិត​ទៅ​ជួយ​សត្វ​កម្រពី​ភ្លើង​ឆេះ​ព្រៃ

ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​ បាន​បំផ្លិចបំផ្លាញ ​ព្រៃឈើ​ ​ធនធាន​ជា​ច្រើន ​រួម​ទាំង​សត្វ​ព្រៃ​ជា​ច្រើន​ត្រូវ​បាន​ស្លាប់។ លើស​ពី​នេះ​ទៅ​ទៀត​ ផ្ទះ​ប្រជាជន​មួយ​ចំនួន​ក៏​ទទួល​រង​ការ​ខូចខាត។ ជាអកុសល​ មាន​សត្វ​ដ៏​កម្រ​ជា​ច្រើន​បាន​ស្លាប់ ​នៅ​ក្នុង​ហេតុការណ៍​នោះ បន្ទាប់​ពី​ភ្លើង​បាន​រលត់ មាន​ក្រុម​សង្គ្រោះ​សត្វ​ព្រៃ​បាន​ចុះ​ទៅ​មើល​ទី​តាំង​នោះ ​ដើម្បី​ទៅ​រក​មើល​សត្វ​ដែល​បាន​រួច​ផុត​ជីវិត​ពី​ភ្លើង​ឆេះ​ព្រៃ​នោះ សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​មាន​ឈ្មោះ Bear ក៏​បាន​ប្រទះ​ឃើញ​សត្វ​កូឡាស់​ដែល​រស់រាន​មាន​ជីវិត។

Bear ជា​ឆ្កែ​ដែល​បាន​រក​ឃើញ​សត្វ​កូឡាស់
Bear ជា​សេចក្ដីសង្ឃឹម​សម្រាប់​កូឡាស់និង​សត្វ​ព្រៃ​ជា​ច្រើន Bear គឺ​ជា​សត្វ​ឆ្កែ​មួយ​ក្បាល ​ដែល​បាន​ជួយ​សង្គ្រោះ​សត្វ​ព្រៃ ដែល​ត្រូវ​ទទួល​បាន​ការ​បំផ្លិចបំផ្លាញ​ពី ​គ្រោះ​ធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ។ ថ្មីៗ​នេះ​ក្រុម​សង្គ្រោះ​ជា​ច្រើន ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភាគ​អាគ្នេយ៍​ ដើម្បី​ស្វែង​រក​សត្វ​ព្រៃ​ដែល​នៅ​ក្នុង​តំបន់​នោះ​ឱ្យ​រួច​ផុត​ពី​ការ​ស្លាប់។ Bear ជា​សត្វ​ឆ្កែ​មួយ​ក្នុង​ចំណោម​សត្វ​ឆ្កែ ​ដែល​អាច​រក​ឃើញ​កូឡាស់​បាន។

Bear ជា​សត្វ​ឆ្កែ​មួយ​ដែល​ត្រូវ​បាន​បណ្ដុះបណ្ដាល​យ៉ាង​ពិសេស​សម្រាប់​ការ​រុករក​សត្វ​កូឡាស់
Bear ជា​សត្វ​ឆ្កែ​ដែល​ត្រូវ​បាន​គេ ​បណ្ដុះបណ្ដាល​ដើម្បី​ធ្វើ​ការ​ស្វែង​រក​សត្វ​កូឡាស់ ដែល​មាន​ជីវិត​និង​មាន​ការ​រង​របួល​ដោយ​សារ​​ ភ្លើង​និង​សត្វ​កូឡាស់​ដែល​កំព្រា។ Bear ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​អូស្ត្រាលី​ ដែល​រង​ពី​ភ្លើង​ឆេះ​ព្រៃ Bear ជា​សត្វ​ឆ្កែ​ដែល​ទទួល​បាន​ការងារ​ជា​ច្រើន ​និង​ហត់នឿយ​ជាង​សត្វ​ឆ្កែ​ដ៏ទៃ​ទៀត។

Bear មាន​អាយុ​៦​ឆ្នាំ​តែ​មាន​ការងារ​នឿយហត់​ច្រើន​ត្រូវ​ធ្វើ
ការ​រុករក​របស់ Bear វា​ពិត​ជា​មិន​ភាព​ងាយ​ស្រួល​នោះ​ទេ ។ ពិត​ជា​សំណាង​ណាស់​ដែល Bear បាន​ចូល​រួម​ជា​មួយ​ក្រុម​សង្គ្រោះ​សត្វ​កូឡាស់​ដែល Bear គឺ​ជា​សត្វ​ឆ្កែ​ ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​តែ Bear ពិត​ជា​សត្វ​ឆ្កែ​ដែល​មាន​សំណាង​និង​អស្ចារ្យ។

ក្រោយ​ពី​ការ​បោះបង់​របស់​ម្ចាស់​របស់​ខ្លួន Bear បាន​ក្លាយ​ជា​សត្វ​រុករក​ដ៏​ពូកែ
Bear ជា​សត្វ​ដែល​ផ្ដោត​ទៅ​លើ​ការងារ​របស់​វា​ណាស់ រង្វាន់​របស់ Bear គឺ​បាល់។ អ្នក​តំណាង​អង្គការ​មូលនិធិ​សុខុមាលភាព​សត្វ​អន្តរជាតិ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​គាត់​ក៏​មាន​សត្វ​ព្រៃ​ដែល​ចាំ​បាច់​ស្រដៀង​និង​សត្វ​ឆ្កែ​ដែល​រក​សត្វ​ព្រៃ​ដូច​គ្នា​ ពី​ព្រោះ​ពួក​គេ​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ក្លិនក្រអូប​ហើយ​មិនមែន​តែ​សត្វ​នោះ​ទេ។

ទោះ​បី​មាន​ការ​ជួយ​ពី​ក្រុម​សង្គ្រោះ​តែ​កូឡាស់​មួយ​ចំនួន​ជិត​ផុតពូជ
ភ្លើង​ឆេះ​ព្រៃ ​បាន​បន្ត​រាលដាល​ពាសពេញ​ប្រទេស​អូស្ត្រាលី​ និង​គំរាមកំហែង​ដល់​ការ​រស់​រាន​របស់​សត្វ។ មាន​សត្វ​កូឡាស់​ជា​ច្រើន​នៅ​ក្នុង​តំបន់ ​មួយ​ចំនួន​ត្រូវ​បាន​ការ​គំរាមកំហែង​ពី​គ្រោះ​ធម្មជាតិ ពួក​វា​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ច្រើន​ទេ​​ មាន​តែ​យើង​ជា​អ្នក​ជួយ​ថែរក្សា​មុន​ពេល​បាត់បង់​ធនធាន​ធម្មជាតិ​ទាំង​អស់​នេះ ៕

ប្រែសម្រួល៖ សន ផានិត