ក្រវិលពេជ្រ​ សុបិនដ៏កម្រដែលបង្ហាញពីភព្វព្រេងនិស្ស័យស្នេហ៍ជាមួយទេវបុត្រ

មនុស្សស្រីវ័យណាក្តី​សុបិនឃើញ​ក្រវិល គឺមានសំណាង​រឿងស្នេហា ​ចំណែកថា បើ​នោះជាក្រវិលពេជ្រទៅទៀត ​គឺជាប្រផ្នូលប្រាប់ជាមុនថា ​ឆាប់ៗនេះនាងនឹង​បានរៀបការជាមួយទេវបុត្រ​លើដី (អ្នកមានទ្រព្យជាងខ្លួន ជាមន្ត្រីឬឧកញ៉ា។ល។)

ក្រវិល តែកាលណាបង្ហាញខ្លួនក្នុងសុបិនគឺនាំមកនូវសំណាង​រឿងបេះដូង​ធំជាងសុបិនឃើញចិញ្ចៀនទៅទៀត។

សុបិនឃើញ​ក្រវិលបាត់រកឃើញ បានន័យថាសង្សារចាស់សុខៗវិលមកវិញដោយមិនប្រានព្រៀងទុក។ ឃើញក្រវិលជ្រុះ​លើទីណាមួយ​យើងរើសមក នឹង​ទទួលបានលុយពីភេទផ្ទុយឬឆាប់ៗនឹងបាន​ជួបជាមួយ​មនុស្សគួរឱ្យទាក់ទាញចិត្ត​ថ្មីណាម្នាក់ នាំ​ឱ្យមានសេចក្តីសុខខ្លាំង។ សុបិនបាត់ក្រវិល ជាដំណឹងល្អរឿង​សុភមង្គល ឬមានមនុស្សក្បត់យើង។ សុបិនឃើញ​ពាក់ក្រវិល នឹងមានសង្សាឬប្តី ដ៏ល្អម្នាក់​ឬមានហើយតែស្រាប់មកកែចរិតស្រលាញ់ថ្នាក់ថ្នម​យើង​បាន​យ៉ាងល្អ។ យល់សប្តិឃើញ​ក្រវិលលើត្រចៀកអ្នកដទៃ បានន័យ​ថាស្នេហា​កំពុងនឹកយើងខ្លាំង​ចំណែក​បើយល់សប្តិឃើញក្រវិលនោះធំហួសទៀត​ភ្លឺរន្ទាល យើងនឹង​ប្តូរជីវិត​ទៅជាហង្ស បានន័យថា​ ផ្លាស់ពីក្រមកមាន​មិនខានក្នុងអនាគតដ៏ខ្លី។

គ្រូ ឯម