សហគមអ៊ឺរ៉ុបសម្រេច​ដក​ផ្នែក​ខ្លះ ​នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាប្រមាណ​ ២០%

នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០២០ សហគមអ៊ឺរ៉ុប​បានសម្រេច​ដកផ្នែក​ខ្លះនៃប្រពន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា​ប្រហែល​​​ ២០% ប៉ុណ្ណោះ ។ ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មាន​តម្លៃ​ស្មើ​នឹង​ប្រមាណ ១ ភាគ​ ៥ នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​មាន​តម្លៃ​ជាង ១.១ប៊ីលាន​ដុល្លារ។

សហភាព​អឺរ៉ុប​ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​របស់​កម្ពុជា ខណៈ​នៅ​ឆ្នាំ២០១៨ ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ជាង ៤៥% នាំ​ចេញ​ទៅ​អឺរ៉ុប។ ៩៥.% នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​មាន​តម្លៃ​ប្រមាណ​ជា ៥.៦ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ២០១៨។

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​​ផ្លូវជាតិលេខ២ នា​ព្រឹក​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ ២០២០​ ​សម្តេច​តេជោ​ ហ៊ុន សែន​ មាន​ប្រសាសន៍ថា​ ​កម្ពុជា​​មិន​អាច​ដោះដូរ​អធិបតេយ្យ​​ភាព​ជាមួយ​នឹង​ EBA បាន​ទេ។​ ការ​បញ្ជាក់​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​​ ដែល​គណ:កម្មការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុបនឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ទី​១២​​ កុម្ភៈ​ ​នេះ​ ថា​តើ​ត្រូវរក្សាទុក ឬក៏ដក ​គោល​នយោបាយ​អនុគ្រោះពន្ធ (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA) សម្រាប់​កម្ពុជា។​ តែពេល​នេះ

សម្តេច​តេជោ​បាន​បន្ថែម​ថា​ ​កម្ពុជា​​ត្រូវ​ពឹង​លើ​ការ​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង ហើយ​បើ​ករណី​រោងចក្រ​ណា​មួយ​​ត្រូវ​បិទ​ទ្វា​​ គឺ​មិន​បណ្តាល​​មក​ពី​ EBA ទេ​ ​​គឺ​ដោយសារ​វត្ថុ​ធាតុ​ដើម​នាំ​មក​ពី​ប្រទេស​ចិន​​​មិន​អាច​នាំ​មក​​ទាន់​ ដោយសារ​ជំងឺឆ្លង​កូរ៉ូណា​ ដែល​បាន​កើត​​ឡើង​នៅ​ប្រទេសចិន​​។ បើករណី​ EBA ត្រូវ​ផ្ដាច់​​​​មែន​​ ការ​​បញ្ជាទិញ​​នឹង​ត្រូវ​បន្ត​ជា​ធម្មតា​រយៈ​​​ពេល​៦ ខែ។

បន្ថែម​លើនេះអ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​បាន​អះអាង ថា ប្រសិនបើ​មាន​ករណី​បិទ ឬ​ព្យួរ ការងារ​កម្មករ និយោជិត នៅ​ខែមីនា ឬ​ខែមេសា ខាងមុខ មិនមែន​មកពី​ឥទ្ធិពល នៃ​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទេ គឺ​ដោយសារ​កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដោយសារ​តែ​មកដល់ពេលនេះ រោងចក្រ​នៅ​ប្រទេស​ចិន​មិនទាន់​ឆ្លើយតប​ការ​កម្មង់​ទិញ​វត្ថុធាតុដើម​នៅឡើយ​ទេ​។

ការលើកឡើង​របស់លោក ហេង សួរ បានធ្វើ​ឡើង​នៅ​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០ និង​បន្ទាប់ពី​មានការ​បំផុស​ព័ត៌មាន​មួយចំនួន​ថា នឹងមាន​ការបិទ​រោងចក្រ​មួយចំនួន​នៅ​ខែ​ខាងមុខ ដោយសារតែ​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​៕


TAG