គន្លឹះសំខាន់ជារួម ៥ យ៉ាងដែលអ្នកធ្វើអាជីវកម្មប្រភេទណាក៏ត្រូវការចាំបាច់

សហគ្រិនដែលបើកអាជីវកម្មបានជោគជ័យអាចមានវិធីសាស្ត្រផ្សេងគ្នាយោងតាមមុខជំនួញនិងបរិបទនៃសង្គមនីមួយៗ។

ប៉ុន្តែ​ជាទូទៅ ទោះបីជាមុខជំនួញប្រភេទខុសគ្នាយ៉ាងណាក៏ដោយ តោងមានកត្តារួមគ្នាខ្លះដែលគ្រប់សហគ្រិន​គួរយកមកជាទុន។

១. ច្នៃប្រឌិតជានិច្ច

នៅក្នុងឧស្សាហកម្មដែលមានការប្រកួតប្រជែង ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវកំណត់ថា តើអ្វីដែលធ្វើឱ្យអ្នកខុសពីអាជីវកម្មផ្សេងទៀត ព្រោះមនុស្សចូលចិត្តសាកល្បងជាមួយរបស់ថ្មីៗនិងប្លែកជានិច្ច។ ការធ្វើទីផ្សារដ៏ឆ្លាតវៃត្រូវចេះបង្កើតទំនិញឬសេវាកម្មដែលធ្វើឲ្យអតិថិជនលាន់មាត់សរសើរនិងចង់បានទាំងលើតម្លៃនិងគុណភាពរបស់វា។

២. ប្រមូលបានបុគ្គលិកដែលទេពកោសល្យពិសេសៗ

ជោគជ័យយូរអង្វែងនៃអាជីវកម្ម តម្រូវឱ្យអ្នកប្រើទេពកោសល្យដែលមានទាំងប៉ុន្មានដើម្បីបង្កើតយីហោផ្ទាល់ខ្លួនមួយ។ ទេពកោសល្យត្រង់នេះ សម្ដៅដល់ភាពប្រសប់ពីកំណើតទៅលើជំនួញដែលកំពុងបើកដំណើរការ។ បើអ្នកជាថៅកែដែលមានទេពកោសល្យខាងរកស៊ី ចូរអ្នកប្រើវាឲ្យអស់ក្នុងការរកស៊ីដោយកុំយកពេលទៅចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា ព្រោះខាតពេលនិងខាតប្រយោជន៍។

៣. បង្កើតបណ្ដាញធំនិងរឹងមាំ

រាល់អាជីវកម្មទាំងអស់អាចរីកធំបាន អាស្រ័យលើការកសាងបណ្ដាញនៅក្នុងសង្គម។ ជាសហគ្រិន ត្រូវមានទំនាក់ទំនងជាមួយមនុស្សឲ្យបានច្រើននៅគ្រប់ស្រទាប់ ទាំងលក្ខណៈបុគ្គលនិងបណ្ដាអាជីវកម្មផ្សេងៗទៀត។ ការកសាងបណ្ដាញរឹងមាំ នាំឲ្យជំនួញរឹងមាំដែរ ព្រមទាំងនាំឲ្យអាជីវកម្មរីកចម្រើនលឿនរហ័ស។

៤. ខំឲ្យអស់លទ្ធភាព

មិនថាមុខរបរអ្វីទេ ការខិតខំប្រឹងប្រែងជាកត្តាជោគជ័យធំបំផុត។ បើអ្នកម្ចាស់អាជីវកម្មចង់ទទួលបានភាពជោគជ័យ អ្នកត្រូវតែមានឆន្ទៈក្នុងការធ្វើការងារ គឺដាក់ចិត្តដាក់កាយតស៊ូជម្នះឧបសគ្គ ហើយប្រឹងប្រែងឲ្យអស់ពីខ្លួន។

៥. ពូកែលក់

ក្រោយអនុវត្តគន្លឹះខាងលើទាំង ៤ រួចហើយ ទីនេះជាអ្វីដែលអ្នកត្រូវធ្វើក្រោយគេ គឺការលក់។ លទ្ធភាពជោគជ័យនៃអាជីវកម្មគឺការលក់ផលិតផលឬសេវាកម្ម។ ការលក់មិនត្រឹមតែបង្ហាញថា អ្នកមានអ្វីដែលអាចសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានរកចំណូលចូលក្នុងអាជីវកម្មដែលជួយដល់ជំនួញកាន់តែចម្រើន។ មិនថាអ្នកជាថៅកែក៏ដោយ ត្រូដាក់គោលការណ៍ជាមួយបុគ្គលិកលក់ឲ្យក្នុងរយៈកំណត់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ ការនិយាយជាសាធារណៈប្រកបដោយប្រសិទ្ធិភាពចូរប្រើវិធីទំាងនេះ

ចុចអាន៖ ជំនាញ​ទន់​សំខាន់ៗ​ចំនួន ៥ ដែល​អ្នក​ដឹកនាំគ្រប់រូបគួរ​​មានជាចាំំបាច់