សហគ្រិនទូទំាងពិភពលោក​កំពុងរបួស ប៉ុន្តែធ្ងន់ឬស្រាល​អាស្រ័យទំហំពាណិជ្ជកម្ម

ចំណុចសំខាន់ៗក្នុងអត្ថបទនេះ គឺ​ ធនាគារពិភពលោកមានប្រាក់១,៧ ពាន់លានដុល្លារ​ជាជំនួយ​ដល់សហគ្រិន​ ៤០ប្រទេស​ក្រីក្រ​ក្រោមមូលនិធិរ FTF ខណៈ​មេដឹកនាំក្រុមហ៊ុនកំពូលៗលើលោក​ ដូចជា ហ្វេសប៊ុក នឹង​ផ្តល់ប្រាក់ ១០០ លានដុល្លារ ជាជំនួយឥតសំណងនិងឥណទានផ្សាយពាណិជ្ជកម្មដល់អាជីវកម្មខ្នាតតូចរហូតដល់ ៣០,០០០ កន្លែង។

ពេលវេលាដែលសហគ្រិននានាត្រូវដាល់ចំបេះដូង​

សារថ្មី​មួយ​ដែល និយាយអំពីការ«​រក្សាសុវត្ថិភាពត្រូវនៅក្នុងផ្ទះ» កំពុងត្រូវបានគេនិយាយម្តងហើយម្តងទៀតទូទាំងសពិភពលោកជាផ្នែក​នៃ​ការបន្ថយល្បឿនរីករាលដាលមេរោគកូវីដ១៩។

ដោយសារ​ការជួយសង្គ្រោះជីវិត គឺជាក្តីកង្វល់ដ៏ចំបង បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មដែលសំខាន់ដែរនោះ បានធ្លាក់មកលំដាប់អទិភាពទីពីរ។

ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ដែលកំពុងកើតឡើងយ៉ាងទាន់ហន់ បានបង្ខំឱ្យពិភពលោក​ខាតបង់ប្រាក់ ១ កោដិដុល្លារ​រួចទៅហើយ ក៏ជាហេតុធ្វើឱ្យ​ មេដឹកនាំបច្ចេកវិទ្យាមកពីក្រុមហ៊ុនកំពូល ៗ រួមទាំង Sequoia Capital និងវិទ្យាស្ថានស្ថាបនិកឌីជីថលផង បានផ្តល់ដំបូន្មានដល់សហគ្រិននានាឱ្យ​ដាស់តឿនខ្លួនឯង ជានិច្ច​ក្នុងសភាពការណ៍​នេះ។

សេវាកម្មម្ហូបអាហារ អ្នករៀបចំព្រឹត្តិការណ៍ និងឧស្សាហកម្មបដិសណ្ឋារកិច្ច ដែលរងគ្រោះខ្លាំងចំកណ្តាលទ្រូង រហូតមកដល់ពេលនេះ ផ្នែកបច្ចេកវិទ្យាក៏ចាប់ផ្តើមបង្ហាញការព្រួយបារម្ភអំពីអនាគតនៃទីផ្សារ​របស់ពួកគេដូចគ្នា នេះបើយោងតាមការស្ទង់មតិថ្មីៗនេះនៅអាមេរិក។

អត្ថបទនេះ ជា​ធនធានមួយសម្រាប់ស្ថាបនិកនិងម្ចាស់អាជីវកម្មខ្នាតតូច កណ្តាល ពីវិស័យឯកជន នៅជុំវិញពិភពលោកយកទៅ​ត្រិរិះពិចារណាមួយៗ​ម្តងហើយ​ម្តងទៀត៖

ទីមួយ​ ការគាំទ្ររបស់រដ្ឋាភិបាលនៅប្រទេសអ្នកមាន

តាំងពី​ខែកុម្ភៈមក សហគ្រិននៅពាសពេញពិភពលោក បានស្វែងរករដ្ឋាភិបាលរៀងៗខ្លួនដើម្បីផ្តល់នូវឧបករណ៍ហិរញ្ញវត្ថុក៏​ដូច​ជាចាត់វិធានការ ជួយសម្រួលដល់ភាពតក់ស្លុតនៃ​អាជីវកម្មដែលត្រូវវាយសន្ធប់ដោយកូវីដ១៩ ។

វិធីសាស្រ្តរបស់ប្រទេសចិន គឺត្រូវប្តូរបន្ទុកទៅឱ្យអាជ្ញាធរមូលដ្ឋាន ដោយបញ្ជាឱ្យពួកគេបន្ថយឧបសគ្គក្នុងការចាប់ផ្តើមផ្តល់ប្រាក់កម្ចី។

សហគ្រិននៅអូស្រ្តាលីវិញ ឥឡូវនេះគេអាចទទួលបានជំនួយជាសាច់ប្រាក់រហូតដល់ ២៥.០០០ ដុល្លារអូស្ត្រាលី បន្ថែមលើការកាត់ពន្ធចោលទៀត។

នៅសហរដ្ឋអាមេរិកសមាគមធុរកិច្ចធុនតូច (SBA) បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីជំនួយគ្រោះមហន្តរាយរហូតដល់ ២ លានដុល្លារសម្រាប់អាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ដោយវីរុសកូរ៉ូណានិងផ្តល់កម្មវិធីប្រាក់កម្ចីរហ័សសម្រាប់អ្នកនាំចេញដែលការលក់នៅក្រៅប្រទេស។

នៅអឺរ៉ុបវិញ ប្រទេសបារាំងថ្មីៗនេះបានចេញវិធានការណ៍មួយចំនួនសម្រាប់ជួយក្រុមហ៊ុនឱ្យ​បន្ថែមប្រាក់សម្រាប់និយោជកដែលត្រូវបានបង្ខំឱ្យកាត់បន្ថយម៉ោងធ្វើការ។ វាជា ប្រាក់កម្ចីពិសេសសម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃកូវីដ ។

ប្រទេសអ៊ីតាលីបានប្រកាសកញ្ចប់ជំនួយចំនួន ២៥ ពាន់លានអឺរ៉ូសម្រាប់អាជីវកម្មខ្នាតតូចរួមមាន៖ ឥណទានពន្ធរហូតដល់ ២០.០០០ ផោនក្នុងមួយឆ្នាំ។

ប្រទេសហូឡង់នឹងបង្កើនភាពងាយស្រួលនៃប្រាក់កម្ចីតាមធនាគារនិងការធានាសម្រាប់សហគ្រិន ក៏ដូចជាការពន្យារពេលបង់ពន្ធសម្រាប់ក្រុមហ៊ុនដែលរងផលប៉ះពាល់។

ប្រទេសអាឡឺម៉ង់កំពុងបង្កើនការគាំទ្រដល់អ្នកទើបបង្កើតក្រុមហ៊ុន​ថ្មីៗជាមួយ​ការផ្តល់​ប្រាក់កម្ចីគ្មានដែនកំណត់ពីធនាគារអភិវឌ្ឍន៍រដ្។

ចក្រភពអង់គ្លេសកំពុងផ្តល់ប្រាក់កម្ចីធានាលើអាជីវកម្មដែលរងផលប៉ះពាល់ក្នុងចំណោមវិធានការណ៍ផ្សេងទៀត។

ទីពីរ ការគាំទ្រពីវិស័យឯកជនសម្រាប់សហគ្រិនចំពេលមានវិបត្តិ

មេដឹកនាំក្រុមហ៊ុនកំពូលៗលើលោក​ក៏​កំពុងបោះជំហានទៅជួយដោះស្រាយបញ្ហាសហគ្រិនដែរ។ហ្វេសប៊ុកបានប្រកាសថា ពួកគេនឹងផ្តល់ប្រាក់ ១០០ លានដុល្លារ ជាជំនួយឥតសំណងនិងឥណទានផ្សាយពាណិជ្ជកម្មដល់អាជីវកម្មខ្នាតតូចរហូតដល់ ៣០,០០០ កន្លែង​នៅក្នុង ៣០ ប្រទេសដែលក្រុមហ៊ុននេះបាន​បើកប្រតិបត្តិការ។

ក្រុមហ៊ុន Citibank បានលើកលែងថ្លៃសេវានិងការពិន័យចំពោះអាជីវកម្មខ្នាតតូចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងដែលមានភស្តុតាងនៃ​ការ​រងផលប៉ះពាល់ដោយCovid។

ក្រុមហ៊ុនGoogle និងMicrosoftផ្តល់ជូនឥតគិតថ្លៃក្នុងការធ្វើសន្និសីទតាមLineនិងឧបករណ៍នានាសម្រាប់អាជីវកម្មខ្នាតតូចជុំវិញ​ឌីជីថល។

សម្រាប់សហគ្រិន​ប្រទេសក្រីក្រ​និង​ កំពុងអភិវឌ្ឍន៍

ម្សិលមិញនេះ ធនាគារពិភពលោកទើបតែបានអនុម័តមូលនិធិយ៉ាងរហ័សមួយកញ្ចប់​ដើម្បីជួយដល់​ប្រទេសអេត្យូពី និងអាហ្វហ្គានីស្ថានក្នុងឆ្លើយតបទៅនឹងកូវីដ​១៩។
លោក David Malpass ប្រធានធនាគារពិភពលោក បាននិយាយកាលពីថ្ងៃអាទិត្ក្នុងប្លុកមួយដែលបានបង្ហោះនៅលើ LinkedIn កាលពីថ្ងៃអាទិត្យ ថាការផ្តល់ថវិកាទាំងនេះដើម្បីជួយដោះស្រាយផលប៉ះពាល់សេដ្ឋកិច្។

កាសែតញូវយ៉កថែមស៍ បានដកស្រង់សម្តីរបស់លោក Malpass ដែលនិយាយទៀតថា ក្រុមប្រឹក្សាធនាគារពិភពលោក បាននឹងកំពុងរៀបចំគម្រោងដល់សហគ្រិន​ប្រទេសចំនួន ៤០ សម្រាប់ទឹកប្រាក់រហូតដល់ ១,៧ ពាន់លានដុល្លារក្រោមមូលនិធិរបស់ខ្លួនឈ្មោះ Fast Track Facility FTF ។

សប្តាហ៍នេះ ការងារក៏កំពុងជឿនលឿនបន្ទាន់ លើគម្រោងទៅក្នុង ១៤ ប្រទេសផ្សេងទៀតដែល​គេអាចយកទៅប្រើប្រាស់ នៅប្រទេសផ្សេងរយៈការផ្តល់មូលនិធិពីធនាគារអភិវឌ្ឍន៍ពហុភាគីនៅក្នុងប្រទេសទំាងនោះ។

ធនាគារនិងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលជាដៃគូវិស័យឯកជនរបស់ធនាគារបាននិងកំពុងធ្វើការបង្កើនថវិកាចំនួន ១,៥ ពាន់លានដុល្លារសម្រាប់កញ្ចប់ប្រឆាំង COVID-១៩ នៅក្នុងប្រទេសចំនួន ២៤ ដោយមិនទាន់បញ្ចេញឈ្មោះ។

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិក៏កំពុងធ្វើការដើម្បីចាប់ផ្តើមពង្រីកហិរញ្ញប្បទានពាណិជ្ជកម្មនិងខ្សែមូលធនដែលកំពុងធ្វើការដល់អតិថិជនដោយរំពឹងថានឹងមានសកម្មភាពក្រុមប្រឹក្សាជាទៀងទាត់លើកិច្ចខិតខំប្រឹងប្រែងទាំងនោះក្នុងរយៈពេល ពី២ ទៅ ៤ សប្តាហ៍ខាងមុខ។

លោក Malpass បានសង្កត់ធ្ងន់ថា មន្រ្តីធនាគារWBបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងធនាគារកណ្តាលមកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីតម្រូវការនិងការឆ្លើយតបចំពោះវិបត្តិ។

សាយ ពេជ្រ​