រៀនពីការដួលរលំរបស់ Kodakអ្នកនឹង​ដឹងថា ការផ្លាស់ប្តូរមិនទាន់ពេល គឺបរាជ័យ

បើអ្នក មិនចេះសម្របខ្លួនឱ្យបានរហ័សអ្នកនឹងបរាជ័យ​ទោះបីជាកាលពីមុនធ្លាប់ជោគជ័យ​ដល់កំពូលយ៉ាងណាក្តី។ ជីវិតជាសហគ្រិន គឺនិយាយពីសមត្ថភាពរបស់យើង ដែលរៀនជានិច្ច រកមនុស្ស​ពូកែៗមកជួយជានិច្ច ខំជានិច្ច ដាក់កាយជានិច្ច បើកចិត្តជានិច្ច ដើម្បីនៅតែមានភាពរស់រវើក និងសម្របខ្លួនបានរហ័សជាមួយ​ការផ្លាស់ប្តូរ។

ហេតុអ្វី? ប្រសិនបើយើងកំពុង​រកស៊ី តែ​មិនអាចយល់ឬមិនខ្វល់ចង់ដឹង ពីអ្វីៗដែលកំពុងកើតឡើងជាមួយអាជីវកម្មឬអតិថិជន​របស់យើង ដូចជា​​សេដ្ឋកិច្ច​(ពួកគេមាន​លុយពីណាមកហូប?) នយោបាយ(ពួកគេនឹងអាចមកទិញរបស់យើងបានទៀតទេ?)រនិងអ្វីច្រើនទៀត ដែលកំពុងដំណើរការជុំវិញយើង កន្លែងយើ់ងរកស៊ី តើយើងធ្វើផែនការអនាគតនៃរបរនេះ​របៀបណា? ហើយបើគ្មាន​ផែនការអនាគត​គេហៅថា របរហេងស៊យ ដែលរស់មួយថ្ងៃគិតមួយ​ថ្ងៃ។

ត្រូវការពង្រឹងខ្លួនឯងជាប្រចាំ។ ចូរមើលឧទាហរណ៍ដ៏ធំមួយ របស់កូដាកKodakម៉ាកហ្វីល​ថតរូបពេញនិយមនិងល្អបំផុតមួយ ដែលឡើងដល់កំពូលលើទីផ្សារ​ដែរជាដួលរលំព្រោះបត់មិនទាន់។

ឆ្នាំ ១៨៨៩ – លោក George Eastman បានបង្កើតក្រុមហ៊ុនអ៊ីសមេនកូដាកនិងបង្កើតម៉ាស៊ីនថតកូដាកជាលើកដំបូងហ់ើយក្នុងពេលតែ​ ប៉ុន្មានឆ្នាំក្រោយមក ម៉ាស៊ីនថត Kodak ទទួលបានជោគជ័យយ៉ាងខ្លាំង។
ឆ្នាំ ១៩៣៥ – ក្រុមហ៊ុនបានណែនាំ Kodachrome ដែលជាវត្ថុធាតុដើមពណ៌ ដែលទទួលបានជោគជ័យដំបូងគេហើយត្រូវបានប្រើសម្រាប់ទាំងភាពយន្តនិងវីដេអូ។
ឆ្នាំ ១៩៦២ – ការលក់ Kodak បានកើនលើស ១ ពាន់លានដុល្លារ។
ឆ្នាំ ១៩៦៣ -ក្រុមហ៊ុនបានលក់ចេញនូវ​ម៉ាស៊ីនថត Instamatic ចំនួន ៥០ លានគ្រឿងក្នុងរយៈពេល ៧ ឆ្នាំដំបូង។
ឆ្នាំ ១៩៦៦ – ចំណូល​ពីការលក់បានកើនលើស ២ ពាន់លានដុល្លារអាមេរិក។
ឆ្នាំ ១៩៧២ – ការលក់នៅទូទាំងពិភពលោករបស់កូដាកបានកើនឡើងដល់ ៣ ពាន់លានដុល្លារ។
ឆ្នាំ ១៩៧៥ – លោក​Steve Sasson វិស្វករនៅ Kodak បានបង្កើតម៉ាស៊ីនថតឌីជីថល។
ឆ្នាំ ១៩៧៦ កូដាកមានភាពលេចធ្លោហួសហេតុ រហូត​អាច​ច្រានដៃគូប្រកួតប្រជែងរបស់ពួកគេចេញពីទីផ្សារដោយ​គេកាន់កាប់ម៉ាស៊ីនថត ៨៥% ចំណែកហ្វីលលើទីផ្សារភាពយន្ត ៩០% ។


ឆ្នាំ ១៩៨១ – ការលក់ខ្ពស់ឡើងដល់ចំណូល​កម្រិត​ខ្ពស់ឯកទគ្គកម្មគឺ ១០ ពាន់លានដុល្លារអាមេរិក។
នៅចុងទសវត្សឆ្នាំ ១៩៨០ ការកើនឡើងនៃការថតរូបឌីជីថលបាននាំ​ឱ្យលក់កាមេរ៉ា analogue ថយចុះសន្សឹមៗ។
១៩៨៤ – អតិថិជនប្តូរពីកូដាក ទៅហ្វូជីរបស់ជប៉ុនព្រោះវា​មានតម្លៃថោកជាងកូដាក ២០ ភាគរយ។
ឆ្នាំ ១៩៩១- កាមេរ៉ាឌីជីថលដំបូងរបស់ Kodak បានកើតឡើង។
ឆ្នាំ ១៩៩១–២០១១ កូដាកបានបញ្ចេញផលិតផលឌីជីថលផ្សេងៗទៀតប៉ុន្តែការលក់នៅតែបន្តធ្លាក់ចុះ។
ឆ្នាំ ២០១២ – Kodak បានដាក់ពាក្យស្នើសុំក្ស័យធន។
អ្វីដែលសហគ្រិនអាចរៀនពីបរាជ័យ​របស់ Kodak?
ផ្លាស់ប្តូរវិធីដែលអ្នកមើលទីផ្សារ ហើយ​ទម្លាក់អំនួតចោល។ យុទ្ធសាស្ត្រម៉ូដែលអាជីវកម្ម និងការគ្រប់គ្រងច្នៃប្រឌិតតែងតែ​ត្រូវការមនុស្ស​ជំនាន់ថ្មី។
ចូរ​ត្រៀមខ្លួនផ្លាស់ប្តូរ និងធ្វើ​បដិវត្តធនធានមនុស្ស​ជានិច្ច។

សាយ ពេជ្រ