ខួបកំណើតឆ្នាំនេះ Esther ញញឹមមុខរីកដូចគ្រាប់ជី ព្រោះបានកាដូគាប់ចិត្តពី Ken សង្សារសំណព្វចិត្ត

រយៈពេលក្រោយនេះ Esther និង Ken ហាក់បានបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាជាញឹកញាប់ ឲ្យអ្នកគាំទ្របានឃើញ ខុសឆ្ងាយពីមុនបន្តិច ដែលយូរៗបានឃើញពួកគេផ្អែមល្ហែមជាមួយគ្នាបង្អួតជាសាធារណៈម្ដង។ យ៉ាងណា នេះក៏បញ្ជាក់ឲ្យឃើញថាស្នេហាពួកគេពីរនៅតែរឹងមាំ។

ទើបតែបង្ហើបពីគម្រោងរៀបការនៅថ្ងៃអនាគត ធ្វើឲ្យហ្វេននាំគ្នាសប្បាយចិត្តជំនួសជាច្រើនគ្នា កន្លងទៅប៉ុន្មានថ្ងៃថ្មីៗនេះ Ken បានធ្វើឲ្យហ្វេនរំភើបចង់លើសជាតិស្ករជំនួសជាថ្មី បន្ទាប់ពីនៅថ្ងៃកំណើតរបស់ Esther កាលពីថ្ងៃទី ១៨ ឧសភា Ken បានយកការដូទៅជូន Esther ដល់ផ្ទះ នោះគឺជាដើមឈើមេអំបៅយ៉ាងស្រស់ស្អាត ព្រមជាមួយនឹងនំខេកមួយផងដែរ។

ខួបកំណើតអាយុ២៦ឆ្នាំនេះលើកនេះ Esther បានបង្ហាញអារម្មណ៍សប្បាយរីករាយព្រមទាំងចូលចិត្តយ៉ាងខ្លាំង នូវអ្វីដែល Ken ធ្វើឲ្យ។ យ៉ាងណា មិនត្រឹមតែការដូនោះទេ តែនាងនៅទទួលបានពាក្យជូនពរពីសង្សាសំណព្វចិត្តយ៉ាងដូចច្នេះទៀតថា «រីករាយថ្ងៃកំណើត! ឆ្នាំនេះខ្ញុំមានការដូរដើមឈើ ហើយខ្ញុំរីករាយដែលអ្នកចូលចិត្តវា។ ជូនពរឲ្យអូនរីករាយ កាន់តែឃ្យូតគួរឲ្យស្រលាញ់ ភ្លឺស្វាងបែបនេះជារៀងរហូត! ស្រលាញ់អ្នក»៕

អត្ថបទផ្ដល់សិទ្ធិដោយ៖  Poraman