អាល្លឺម៉ងចេញមុខបបួលបើកព្រំដែនទូទាំងអឺរ៉ុបឡើងវិញនៅខែមិថុនា
BREAKING NEWS
Search

អាល្លឺម៉ងចេញមុខបបួលបើកព្រំដែនទូទាំងអឺរ៉ុបឡើងវិញនៅខែមិថុនា

រដ្ឋាភិបាលអាល្លឺម៉ង់បានចេញមុខ​អំពាវនាវមុនគេ​នៅថ្ងៃអង្គារ៍នេះឱ្យមានការបើកព្រំដែនសហភាពអឺរ៉ុបនៅត្រឹមខែមិថុនាឡើងវិញទំាងស្រុង។

ក្រុងប៊ែកឡាំងកំពុងចង់ដកចោល​ចេញ​រាល់​ការព្រមាននានា ជុំវិញការ​ធ្វើដំណើររបស់ពលរដ្ឋខ្លួនទៅនិងមកប្រទេសចំនួន ៣១ នៅអ៊ឺរ៉ុប ត្រឹមថ្ងៃទី ១៥ ខែមិថុនាខាងមុខ ។

ប្រទេសទាំងនោះរួមមានប្រទេសចំនួន ២៦ នៅសហភាពអ៊ឺរ៉ុបរួមជាមួយប្រទេសចំនួន ៤ នៅតំបន់ Schengen ដែលមិនមែនជាសមាជិករបស់សហភាពអឺរ៉ុបគឺ អ៊ីស្លង់ ន័រវែស ស្វីសនិងលីចធេនស្ទេន។

សំណើរដែលត្រូវបានចុះបញ្ជីនៅក្នុងក្រដាសមួយដែលមានឈ្មោះថា“ លក្ខណៈវិនិច្ឆ័យសម្រាប់លទ្ធភាពនៃការធ្វើទេសចរណ៍ក្នុងទ្វីបអ៊ឺរ៉ុប” នឹងត្រូវសំរេចនៅក្នុងគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធស្អែកហើយ​។

រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas បានចេញការព្រមានអំពីការធ្វើដំណើរទូទាំងពិភពលោកនៅថ្ងៃទី ១៧ ខែមីនា នៅពេលប្រទេសអាល្លឺម៉ង់ឈានដល់ការបិទទ្វារផ្នែកខ្លះនៅទូទាំងប្រទេស។

សំណើរថ្មីស្អែកនេះត្រូវបានគេគិតថានឹងអាចជួយឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍នានា គឺមានសារៈសំខាន់ទាំងសម្រាប់អ្នកធ្វើដំណើរនិងឧស្សាហកម្មទេសចរណ៍អាល្លឺម៉ង់ក៏ដូចជាសម្រាប់ស្ថិរភាពសេដ្ឋកិច្ចនៃប្រទេសគោលដៅរៀងៗខ្លួន ។

ប្រទេសអាល្លឺម៉ង់តែឯងគឺជាកំពូលឧស្សាហកម្មទេសចរមួយនៅអឺរ៉ុប ដែលមានភ្នាក់ងារទេសចរណ៍ជាង ១១.០០០ នាក់ធ្វើឱ្យ​ប្រទេសនេះ​កំពុងរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់ដោយសារជំងឺរាតត្បាតទាក់ទិននិងវិបត្តិចំណូលទេសចរ។

ស្រស់