BREAKING NEWS
Search

ធ្វើ​លំហាត់​ប្រាណ​ទាំងពាក់​ម៉ាស​​មាន​សុវត្ថិភាពទេសម្រាប់ផ្លូវដង្ហើម?

ជា​ការ​ពិត​​ យើង​តែងតែ​នៅ​ជាប់​នឹង​ទម្លាប់​ហាត់ប្រាណ​នៅ​ផ្ទះ ​ឬ​​បន្ត​ធ្វើ​លំហាត់​ប្រាណ​ជាមួយ​វត្ថុ​ក្នុង​គ្រួសារ​ដើម្បី​ធានា​សុវត្ថិភាព។ ប៉ុន្តែ​គ្រប់គ្នា​ក៏​ចង់​វិល​ត្រឡប់​មក​កន្លែង​ហាត់ប្រាណ​នៅ​ទី​សាធារណៈ​ដូចដើម​ ហើយ​ប្រាកដ​ជា​មាន​សំនួរដ៏​ធំ​មួយសួរថា តើ​ត្រូវ​​ហាត់ប្រាណ​ដោយ​ប្រើ​ម៉ាស​បិទ​មុខ​​ទេ?

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​បាន​ផ្ដល់​អនុសាសន៍​ថា​ មនុស្ស​គ្រប់គ្នា​ត្រូវ​ពាក់​ម៉ាស​ឬ​​គ្រប​មុខ​នៅ​ទី​សាធារណៈ​ ជាពិសេស​​​កន្លែង​ដែល​រក្សា​ភាព​ខុសគ្នា​នៃ​សង្គម​ ដូចជា​ហាង​លក់​គ្រឿងទេស ​ឬ​ឱសថ​ស្ថាន។ ប្រទេស​មួយ​ចំនួន​និង​ផ្នែក​ខ្លះ​នៃ​សហរដ្ឋអាមេរិក​ បាន​អនុវត្ត​ការ​អនុវត្តន៍នេះ​ជា​កាតព្វកិច្ច។  យើង​មិន​ដឹង​ថា ​នៅ​ពេល​ណា​ការ​ណែនាំ​ទាំងនេះ​នឹង​ចប់​ហើយ​ពួកគេ​នៅ​តែ​អាច​អនុវត្ត​បាន​ នៅ​ពេល​ដែល​​កន្លែង​ហាត់ប្រាណ​បាន​បើក​ម្ដង​ទៀត។

ដោយឡែក​អង្គការសុខភាព​ពិភពលោក​បាន​ចេញ​សេចក្ដី​ណែនាំ​នៅ​ថ្ងៃ​ទី ១៦ ខែ​មិថុនា​ឆ្នាំ ២០២០ ថា ប្រជាជន​មិន​គួរ​ពាក់​ម៉ាស់​ពេល​ធ្វើ​លំហាត់​ប្រាណ​ទេ​ ព្រោះ​វា​អាច​កាត់​បន្ថយ​សមត្ថភាព​ដកដង្ហើម​បាន​ស្រួល ​ដោយ​សង្កត់ធ្ងន់​ថា​ កត្តា​សំខាន់​បំផុត​ក្នុង​ការ​ការពារ​ការ​រីក​រាលដាល​ជំងឺ ​គឺ​ជា​គំលាត​ពី​អ្នក​ដទៃ។ យ៉ាងណាក៏ដោយ ​វា​ជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​មនុស្ស​គ្រប់គ្នា​ក្នុង​ការ​សម្រេច​ថា ​តើ​ពួកគេ​ចង់​ពាក់​ម៉ាស​ពេល​ហាត់ប្រាណ​ដែរ​ឬទេ។

១. តើ​វា​មាន​សុវត្ថិភាព​ទេ​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ដោយ​ប្រើ​ម៉ាស​បិទ​មុខ?

លោក Grayson Wickhamជា​អ្នក​ព្យាបាល​រោគ​ខាង​រាង​កាយ​និង​ជំនាញ​ខាង​ពង្រឹង​ផ្នែក​សម្ផស្ស​នៅ​ឯ Movement ប្រាប់ CNET ថា ” មនុស្ស​ភាគ​ច្រើន​អាច​ធ្វើ​លំហាត់​ប្រាណ​ពាក់​ម៉ាស​មុខ​បាន។ ប៉ុន្តែ​ត្រូវ​តាមដាន​ពី​អារម្មណ៍​ខ្លួនឯង ​ក្នុង​ពេល​ធ្វើ​លំហាត់​ប្រាណ​និង​ប្រយ័ត្ន​ចំពោះ​រោគ​សញ្ញា​ជាក់លាក់ណាមួយ​​ ដូចជា ​ឈឺក្បាល​ វិលមុខ ​ឬ​ដកដង្ហើម​ខ្លីៗ “។

២. អ្នកណា​ម្នាក់​មិន​គួរ​ហាត់ប្រាណ​ដោយ​ប្រើ​ម៉ាស​បិទ​មុខ?

លោក Wickham មានប្រសាសន៍​ថា ​អ្នក​ដែល​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង ​ឬ​ផ្លូវ​ដង្ហើម ​គួរ​តែ​ប្រយ័ត្ន​ពេល​ហាត់ប្រាណ​ដោយ​ពាក់​ម៉ាស​បិទ​មុខ។ ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​របស់​ពួកគេ​នឹង​កំណត់​ថា ​តើ​សម​ឬ​អត់​សម្រាប់​ពួកគេ​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ដោយ​ពាក់​ម៉ាស។

លោក​បន្ថែម​ថា “ អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ស្ថិតនៅ​ផ្នែក​ធ្ងន់ធ្ងរ​ អាច​ធ្វើ​លំហាត់​ប្រាណ​ក្នុង​ផ្ទះ​ដោយ​មិន​មិន​ចាំ​បាច់​ពាក់​ម៉ាស ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ខ្លួនឯង​ និង​អ្នកដទៃ ”។

៣. តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​អ្នក​ហាត់ប្រាណ​ដោយ​ប្រើ​ម៉ាស​បិទ​មុខ?

បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ដកដង្ហើម​ធម្មតា​ ការ​ពាក់​ម៉ាស​ការពារ​ប្រភេទ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​លំហូរ​ខ្យល់​ចូល​ក្នុង​សួត​របស់​យើង។ អុកស៊ីហ្សែន​តិច​នៅ​ក្នុង​សួត​មានន័យ​ថា ​អុកស៊ីហ្សែន​តិច​នៅ​ក្នុង​ចរន្តឈាម​និង​សាច់ដុំ​ធ្វើការ​របស់​យើង​ ដែល​ជា​ដើមហេតុ​ធ្វើ​ឱ្យ​ការ​បណ្ដុះបណ្ដាល​កាន់​តែ​ពិបាក។

លោក Wickham និយាយ​ថា “ ម៉ាស​ផ្សេងៗ​មាន​កម្រិត​នៃ​លំហូរ​ខ្យល់​ខុស​ៗ​គ្នា ​អាស្រ័យ​លើ​កម្រាស់​នៃ​វត្ថុ​ធាតុ​ដើម” ។

ប្រសិន​បើ​យើង​មាន​អារម្មណ៍​ថា​ឈឺក្បាល​វិល​មុខ​ឬ​ដកដង្ហើម​ខ្លី​ៗ ​គួរ​តែ​អង្គុយ​ហើយ​សម្រាក។ ហើយ​រោគ​សញ្ញា​មិន​ធូរស្បើយ​ទៀត ​យើង​គួរ​តែ​ដក​ម៉ាស​របស់​យើង​ចេញ​ ដើម្បី​ឱ្យ​ខ្លួន​យើង​បាន​ដកដង្ហើម​ធម្មតា​មក​វិញ។

ប្រសិនបើ​យើង​ត្រូវ​ការ​យក​ម៉ាស​ចេញ​ពី​មុខ​ សូម​ធ្វើ​តាម​ច្បាប់​សុខភាព​សាធារណៈ​របស់​រដ្ឋ​ជានិច្ច​ ហើយ​ព្យាយាម​រក្សា​ចម្ងាយ​រវាង​ខ្លួនឯង​និង​មនុស្ស​ផ្សេងទៀត៕

ចុចអាន៖គិតខុសធ្ងន់ណាស់ដែលមិនហ៊ាន​ហាត់ប្រាណពេលមាន​ផ្ទៃពោះ​

ចុចអាន៖ រោយ​ស្មា​ឈឺ​ក​ជា​ប្រចាំ​អាចសាកល្បង​ដំណោះស្រាយ​ទាំងនេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ