Chen សមាជិក EXO ប្រកាស​រៀបការ​យ៉ាង​តក់ក្រហល់ ខណៈ​គូ​ដណ្ដឹង​មាន​ផ្ទៃពោះ​

ផលិតកម្ម SM Entertainment បាន​ប្រកាស​ថាតារាចម្រៀង Chen សមាជិក​របស់​ក្រុម EXO នឹង​រៀបការ​​ក្នុង​ពេល​ឆាប់​ៗនេះបំផុត។

ដើម្បី​ជា​ការ​គោរព​ដល់​ជីវិត​ឯកជន​របស់​ក្រុម​គ្រួសារ​​ពួកគេ ​ពិធី​មង្គលការ​និង​អ្វី​គ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​សមាជិក EXO រូប​នេះ​ នឹង​ត្រូវ​បាន​ធ្វើឡើង​ជា​លក្ខណៈ​ឯកជន​ ដោយ​មានតែ​​ក្រុម​គ្រួសារ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ​ ដែល​បាន​ចូលរួម។ ​ផលិតកម្ម​ស្នើសុំ​អ្នក​គាំទ្រ​និង​អ្នក​យក​ព័ត៌មាន​សូម​ឱ្យ​មាន​ការ​យោគយល់​គ្នា។

មិនតែប៉ុណ្ណោះ ប្រភព​ពី​ផលិតកម្ម SM Entertainment ក៏បាន​បញ្ជាក់ដែរ​ថា​គូ​ដណ្ដឹង​របស់ Chen មាន​ផ្ទៃពោះ​ហើយ។

សមាជិក​តារា​ចម្រៀង Chen ក៏​បាន​ធ្វើ​ការ​ប្រកាស​ពី​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ដូចគ្នា។ ដោយតារា​រូបនេះ បាន​ទម្លាយ​តាម​រយៈ​គណនី​ក្លឹប​អ្នក​គាំទ្រ​ផ្លូវការ​របស់ EXO ដោយ​បង្ហោះ​ពី​សារ​ដែល​លោក​សរសេរ​ដោយ​ដៃ​ផ្ទាល់ ប្រកាស​ថា រូបលោក​បាន​មាន​មិត្ត​ស្រី រួម​ទាំង​ត្រៀម​រៀបការ​ជាមួយ​គ្នា​ថែម​ទៀត ។

Chen ក៏​បាន​និយាយ​ថា​ កូន​ក្រមុំ​របស់​គាត់​មិនមែន​ជា​អ្នក​ល្បីល្បាញ​មក​ពី​ណា​ទេ ​នាង​ត្រឹម​ជា​នារី​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ។​​​ លោកបានអរគុណដល់ខាងផលិតកម្ម និងបណ្ដាអ្នកគាំទ្រជុំវិញពិភពលោក ដែលនៅតែគាំទ្រនិងជឿជាក់ចំពោះរូបលោកកន្លងមក ៕

 

 

ចុចអាន៖បាត់​មុខ​យូរ Taeyang ​បង្ហាញខ្លួន​ជាមួយ​ស្ទីល​ថ្មីបង្ក​ការ​ចាប់​អារម្មណ៍​ខ្លាំង

 

ចុចអាន៖ CNN ​ព្យាករ​ថា BTS អាច​រក​ចំណូល​ជួយ​សេដ្ឋកិច្ចកូរ៉េ​បានដល់ ៤៨ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣

 

ប្រែសម្រួល៖ Blue Sky