អ្នក​ជំនាញ​​​ជឿថា ការ​ផ្ទុះវីរុស​ថ្មី​​នៅ​ចិន​នឹងអាច​ថយចុះ​​​ក្នុង​រយៈពេល ២០ ថ្ងៃ

អ្នក​ជំនាញ​ខាង​ឯកទេស​រោគសាស្ត្រ​បាន​និយាយកាលពី​ថ្ងៃ​អាទិត្យ ២៦ មករា​ ម្សិលមិញ​នេះ​ថា​ សន្ទុះ​នៃ​ការ​រីក​រាលដាល​នៃ​វីរុសផ្លូវ​ដង្ហើម​ពីទីក្រុង​ Wuhan​ អាច​នឹង​ថយ​ចុះ​ក្នុង​រយៈពេល ២០ ថ្ងៃ​ បើ​មើលលើ​វិធានការណ៍​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រលាក​សួត​ដែល​បណ្ដាល​មក​ពី​វីរុស​នេះ។

លោកស្រី Wen Yumei ជាអ្នកជំនាញពី​បណ្ឌិត្យ​សភា​វិស្វកម្ម​ចិន​បាន​និយាយ​ថា ​ការ​កើន​ឡើង​នូវ​ករណី​ដែល​បាន​បញ្ជាក់​នា​ពេល​ថ្មីៗ​នេះ ​សុទ្ធតែជាអ្នក​ដែល​ឆ្លង​វីរុស​នេះ​ប្រហែល ២០ ថ្ងៃមុន។

លោក Wen ដែល​ជា​សាស្ត្រាចារ្យ​នៅ​មន្ទីរ​ពិសោធន៍​ខាង​ផ្នែក​ម៉ូលេគុល​វេជ្ជសាស្ត្រ​នៅ​ទីក្រុង​ស៊ាងហៃ​បាន​និយាយ​ថា​ រាងកាយ​មនុស្ស​នឹង​ស៊ាំ​ជាមួយ​សារពាង្គកាយ​មីក្រូទស្សន៍​ជាពិសេស​បាក់តេរី​វីរុស​ឬ​ផ្សិត​បន្តិច​ម្តងៗ​ ដែល​អាច​ជំរុញ​នៃ​ការ​បញ្ចប់​រីក​រាលដាល​ជំងឺនេះ។

ដោយ​កត់​សម្គាល់ឃើញថា​អ្នក​ជំងឺ​ភាគច្រើន​​ស្ថិតដែល​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​សុទ្ធតែ​មាន​ជំងឺ​ដែល​មាន​ស្រាប់​ផ្សេង​ទៀត ​ហើយ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​​ លោកស្រី Wen ក៏​បាន​បញ្ជាក់​ទៀត​ថា ​សាធារណជន​មិន​ចាំបាច់​ភ័យ​ស្លន់ស្លោ​ទេ ​ព្រោះ​ចំនួន​អ្នក​ឆ្លង​មេរោគ​មួយ​ចំនួន​ធំ​ នឹង​ជា​សះស្បើយ​ឡើងវិញ ​ដោយ​មាន​ជំនួយ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួកគេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​លោក​ Cao Wei អនុប្រធាន​នាយកដ្ឋាន​ផ្នែក​ឆ្លង​នៃ​មន្ទីរពេទ្យ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​ប៉េកាំង​បាន​មាន​ប្រសាសន៍​ថា ​វិធាន​ការ​ការពារ​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដូចជា​ការ​ពាក់​ម៉ាស់​គឺ​ចាំ​បាច់បំផុត ​ព្រោះថា​ការ​រីក​រាលដាល​នៃជំងឺឆ្លងដំបូងគឺ​គ្មាន​រោគសញ្ញា​អ្វីគួរឲ្យកត់សម្គាល់ឡើយ ៕

 

ចុចអាន៖ ប្រទេស​ថៃ​ រក​ឃើញ​ស្ត្រី​ថៃ​ដំបូង​ដែល​ឆ្លង​វីរុសរលាក​សួត​ថ្មី​ពី​ប្រទេស​ចិន

ចុចអាន៖ថៃ​ប្រឈម​នឹងសេដ្ឋកិច្ច​ធ្លាក់​ចុះ​ ក្រោយចិនហាមឃាត់​លើ​ដំណើរ​កម្សាន្ត​ជា​ក្រុម

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ