ម៉ាស​កំពុង​ខ្វះខាត​ខ្លាំង អ្នកវិទ្យាសាស្ត្រហុងកុងបង្ហាញពីដំណោះស្រាយបណ្តោះអាសន្ន

ខណៈទីក្រុងកំពុងឆ្លងរាលដាលដោយវីរុស និងកង្វះការផ្គត់ផ្គង់ក៏ដូចជាមានការឡើងថ្លៃលើការឧបករណ៍ការពារកាន់តែខ្លាំង អ្នកវិទ្យាសាស្ត្រនៅហុងកុងបានបង្កើតវិធីងាយស្រួលក្នុងការធ្វើម៉ាស់មុខដែលអាចធ្វើបាននៅផ្ទះដោយខ្លួនឯង។

មន្ទីរពេទ្យនៃសាកលវិទ្យាល័យហុងកុង Shenzhen បានធ្វើការជាមួយអ្នកវិទ្យាសាស្រ្តដើម្បីបង្កើតវិធីសាស្រ្តធ្វើម៉ាស់ដោយខ្លួនឯង ព្រោះតែតម្រូវការម៉ាស់របស់មនុស្សរាប់ពាន់នាក់កំពុងតែជួបការខ្វះខាត។ ពលរដ្ឋជាច្រើនបានតម្រង់ជួរគ្នានៅក្រៅឱសថស្ថាននានាដើម្បីរង់ចាំទិញម៉ាស់ប្រើប្រាស់ជាមួយនឹងតម្លៃកើនឡើងទ្វេរ នៅតែមានអ្នកខ្លះមិនអាចរកទិញម៉ាស់បាន។

សមាជិកក្រុមប្រឹក្សាប្រតិបត្តិនិងជាប្រធានគណៈកម្មការវ័យចំណាស់លោកវេជ្ជបណ្ឌិត Lam Ching-Choi មានប្រសាសន៍ថា ការណែនាំពីវិធីធ្វើម៉ាស់អាចជួយកាត់បន្ថយក្ដីបារម្ភនិងការភ័យព្រួយរបស់សាធារណជនពីបញ្ហាកង្វះម៉ាស់។ លោកថា ម៉ាស់ធ្វើដោយខ្លួនឯងនៅផ្ទះ អាចប្រើជាវិធានការបណ្តោះអាសន្នសម្រាប់អ្នកគ្មានរបាំងការពាភ្នែកនិងម៉ាស់មុខ។

រីឯលោក Joe Fan King-man ជំនួយការនាយកមន្ទីរមានប្រសាសន៍ដែរថា ម៉ាស់មុខដែលផលិតនៅផ្ទះបានឆ្លងកាត់ការធ្វើតេស្តពីមន្ទីរពិសោធន៍ដោយសាកលវិទ្យាល័យទីក្រុង ហើយត្រូវបានបង្ហាញថា វាមានប្រសិទ្ធិភាពបាន ៨០ ទៅ ៩០ % ពីខ្យល់របស់មេរោគ និងដំណក់ទឹក។

សម្ភារសម្រាប់ផលិតម៉ាស់និងរបាំងការពាភ្នែក៖  ក្រដាសអនាម័យមាំ ខ្សែយឺតឬខ្សែកៅស៊ូ ដែកចោះ ក្រដាសស្ដើង កន្ត្រៃ លួសមានស្រោបប្លាស្ទិក វ៉ែនតា១គូ គ្លីបប្លាស្ទិកដែលកិបក្រដាសឬសំណុំឯកសារ។

សូមមើលពីរបៀបធ្វើម៉ាស់និងរបាំងការពារភ្នែកនៅក្នុងវីដេអូខាងក្រោម៖

 

ប្រែសម្រួល៖ សន្យា