FA​ជប៉ុន​ឯកភាព​ផ្តល់ប្រាក់​ក​ម្ចី​ដល់​ក្លិប ​ដែល​រងគ្រោះ​ដោយសារ​ការបិទ​ប្រទេស​ស្របពេល​វិបត្តិ​ជំងឺ COVID-19

ទីភ្នាក់ងារ​ព័ត៌មាន Kyodo បាន​រាយការណ៍​ថា សមាគមន​បាល់ទាត់​ជប៉ុន​(JFA) បាន​ឯកភាព​លើ​ប្រាក់​កម្ចី​២១០​លាន​យ៉ុ​ន​(​ស្មើនឹង​១.៩៥​លាន​ដុល្លារ​)​ដល់​ក្លិប​ចំនួន​១១៥​ដែល​ហិរញ្ញវត្ថុ​របស់​ពួកគេ រង​ផលប៉ះពាល់​ដោយសារតែ​ការបិទ​ប្រទេស​ស្របពេល​មាន​ការរីក​រាលដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19 ។

គួរ​ឲ្យ​ដឹងថា រដូវ​កាល​បាល់ទាត់​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​ជប៉ុន មុន​ពេលដែល​ពួកគេ​បាន​ផ្អាក​កាលពី​ខែកុម្ភៈ ដោយសារតែ​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 ជាហេតុ​ធ្វើ​មានការ​ខាតបង់​លើ​ប្រាក់ចំណូល​សម្រាប់​ក្លិប​។

ការប្រកួត​នៅ​ក្របខណ្ឌ​កំពូល​ចំនួន​៣ នឹងត្រូវ​ពន្យា​ពេល​រហូតដល់​ថ្ងៃទី​១២ ខែមិថុនា ខាងមុខ​។​
JFA​ទទួលបាន​សំណើរ​សុំ​ប្រាក់កម្ចី​ពី​ក្លិប​ជំ​នួន​១៣៨ ហើយ​គណៈ​គ្រប់គ្រង​បាល់ទាត់​មួយ​នេះ បាន​និយាយថា ពួកគេ​បាន​ផ្ទេរ​មូលនិធិ​រួចទៅហើយ​សម្រាប់​ប្រាក់​ច​ម្ចី​ដល់​ក្លិប​ចំនួន ៧១​ដំបូង ដែល​បាន​ឯកភាព​កាលពី​សប្តាហ៍​មុន ។

​លោក Kozo Tashima គឺជា​ប្រធាន JFA បាន​និយាយថា យើង​នឹង​បន្ត​ជួយសង្គ្រោះ ក្លិប​ទាំងអស់​ក្នុង​គ្រាអាសន្ន​បែបនេះ។

លោក​បាន​បន្តថា លឿន​បំផុត​នៅ​ដើមខែ​មិថុនា ដែល​ក្លិប​ត្រូវ​ផ្អាក​ការប្រកួត​របស់​ពួកគេ​។ ធនធាន​ហិរញ្ញវត្ថុ​របស់​ពួកយើង​មានកំណត់ ប៉ុន្តែ​យើង​នឹង​ជួយ​ពួកគេ តាម​ដែល​យើង​អាចធ្វើ​ទៅបាន ។​
​សូមបញ្ជាក់ថា មនុស្ស​ជាង​១៧.២០០​នាក់​បាន​ឆ្លង​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ជប៉ុន ក្នុងនោះ​មនុស្ស​៨១២​នាក់ បាន​ស្លាប់ មកទល់នឹង​ពេលនេះ​៕
សា​រ៉ាត់

Soccer Football – Copa America Brazil 2019 – Group C – Ecuador v Japan – Mineirao Stadium, Belo Horizonte, Brazil – June 24, 2019 Japan players look dejected after the match REUTERS/Luisa Gonzalez



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114