ស្ត្រីម្នាក់​កំពុង​ឈរ​លេង​ធម្មតា​ ស្រាប់​តែ​ដួល​ស្លាប់​

កំពង់ចាម ៖ ស្ត្រី​វ័យ​ពាក់​កណ្តាល​ម្នាក់​ កំពុង​ឈរ​លេង​ធម្មតា​ស្រាប់ តែ​ដួល​ទៅ​លើដី​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ដោយ​មិន​ដឹង​មូលហេតុ​។

តែ​ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច័យ​ ទើប​ដឹង​ថា ​ជនរងគ្រោះ​ស្លាប់​ដោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ករណី​ខាង​លើ​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី​៣១ ខែធ្នូ​ ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​នៅ​ភូមិ​១០​មករា ឃុំ​បុសខ្នុរ ​ស្រុក​ចំការលើ ​ខេត្តកំពង់ចាម​ ដែល​មាន​ជនរងគ្រោះ​ឈ្មោះ​នុយ ហាន ភេទ​ស្រី​អាយុ​៤៦ ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​១០​មករា​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ​ខេត្តកំពង់ចាម។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​ពិនិត្យ​និង​វិភាគ​កន្លែង​កើតហេតុ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ខ្លូត ហ៊ាន់ អធិការរង​ទទួល​ផ្នែក​យុត្តិធម៌ បាន​ចុះ​ទៅដល់​លំនៅឋាន​ជនរងគ្រោះ យើង​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​លើ​សាកសព​ ដែល​មាន​សមាសភាព​ចូល​រួមមាន​អាជ្ញាធរ​ភូមិ ឃុំនិង​គ្រូពេទ្យ​មណ្ឌល​សុខភាព ដើម្បី​ពិនិត្យ​សព​។ សមត្ថកិច្ច​ចម្រុះ​បញ្ជាក់​ថា ​ផ្នែក​ត្រ​ង់ក ផ្នែក​ត្រង់​ក្បាល ផ្នែក​អវយវៈ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ តែ​ផ្នែក​ដងខ្លួន​ខាងឆ្វេង​មាន​ស្នាម​ជាំ​អុចៗ​។

តាម​ការ​បំភ្លឺ​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មាន​ជំងឺលើសឈាម​ជាប្រចាំ​។ ប៉ូលិស​បាន​បញ្ជាក់​ថា ​តាម​ការ​សន្និដ្ឋាន​របស់​គណៈកម្មការ​ក៏​ដូច​គ្រូ​ពេទ្យ ជំនាញ​ដែល​ចូលរួម​ត្រួតពិនិត្យ​សព បាន​ឲ្យ​ដឹង​ថា ​ការ​ស្លាប់​គឺ​បណ្ដាលមកពី​ស្ទះ​សរសៃឈាម៕
អ សុផល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114