BREAKING NEWS
Search

ភ្លៀង​មួយ​មេ​លាយ​ឡំ​ នឹង​ខ្យល់​កន្ត្រាក់​បោក​បក់​​ខ្លាំង​ បណ្ដាល​ឱ្យ​ផ្ទះ​ពលរដ្ឋ​ ៤​ស្រុក​រង​ការ​ខូច​ខាត

ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍របស់អធិការ ស្រុក ក្រុង៤បានឲ្យដឹងថា នៅ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះមានភ្លៀងមួយមេយ៉ាង ធំលាយលំទៅដោយខ្យល់កន្ត្រាក់បោកចំ៤ស្រុក១ស្រុកព្រះនេត្រះ ២ស្រុកអូរជ្រៅ ៣ក្រុងសិរីសោភ័ណ និង៤ស្រុកមង្គលបូរី ខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ១ស្រុកព្រះនេត្រព្រះប៉ះចំ ២ឃុំអស់ ផ្ទះប្រជាពលរដ្ឋ៥ខ្នងត្រូវលំរាបដល់ដីនៅវេលាម៉ោង៦ ល្ងាច ត្រូវនិងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០១ ឃុំបុស្បូវមាន ឈ្មោះ១ឡាំ ប្លឹក អាយុ២៦ឆ្នាំ ភេទប្រុស រស់នៅភូមិកណ្តាលរបើកដំបូល១ល្វែងផ្ទះទៀមខូចខាតស័ង្កសី២២សន្លឹក ២ឈ្មោះ ឡៃ ហួយ អាយុ៤០ឆ្នាំ ភេទស្រី រស់នៅភូមិឃូស្វាយរបើកដំបូលខូចខាតស័ង្កសី១២សន្លឹកប្រវែង២,៦០មម្ចាស់នៅប្រទេសថៃ៣ឈ្មោះ អឿន នាស អាយុ៣៩ឆ្នាំ ភេទប្រុស រស់នៅភូមិខ្ញែររបើកដំបូលខូចខាតស័ង្កសី១២សន្លឹកប្រវែង៣,៥០ម ៤ឈ្មោះ ភួយ ផៃ អាយុ៤៧ឆ្នាំ ភេទប្រុស រស់នៅភូមិខ្ញែរ របើកដំបូលខូចខាតស័ង្កសី១២សន្លឹកប្រវែង២,៦ម។

សរុបស័ង្កសី៥៨សន្លឹក ឃុំឈ្នួរមានជ័យ ១ឈ្មោះ ទិត្យ សម្បត្តិ ភេទប្រុសន អាយុ៦៣ឆ្នាំ រស់នៅភូមិឬស្សីខា របើកដំបូលផ្ទះខាងមុខមួយផ្ទាំងសរុបសង្ក័សី ចំនួន១២សន្លឹកប្រវែង២.៥ ម៉ែត្រ។២ស្រុកអូរជ្រៅប៉ះចំឃុំអូូរបីជាន់ថ្ងែទី១៣ ខែឧសភា ឆ្នាំ ២០២០នៅវេលាម៉ោង៦ល្ងាច មានករណីខ្យល់កន្ត្រាក់របើកដំបូលផ្ទះអស់ចំនួន៣ខ្នងផ្ទះ១ម្ចាស់ផ្ទះឈ្មោះថា សាមភេទស្រីអាយុ៥៨ឆ្នាំនៅភូមិថ្នល់បត់ បន្ទុក៦នាក់ស្រី៤នាក់ផ្ទះមានទំហំ៥គុណ៤ម៉ែត្ររបើកស័ង្កសីអស់៣០សន្លឹកប្រវែង ២,៥០ម២.ឈ្មោះឈសង ថន ភេទប្រុសអាយុ៤៩ឆ្នាំស្នួលទ្រេតបន្ទុក០៦ស្រី២ផ្ទះ៦គុណ៤របើកដំបូលសង្កសីអស់១៨សន្លិកប្រវែង៣ម៉ែត្រ៣.ឈ្មោះខាន់ ខឺត ភេទ ប្រុសអាយុ៦៦ឆ្នាំស្នួលទ្រេត បន្ទុក៨ស្រី៤ ទំហំ៦គុណ៨របើក២០សន្លឹក។

ក្រុងសិរីសោភ័ណនៅវេលាម៉ោង៤ល្ងាច ទី១៣ ខែឧសភា ឆ្នាំ២០២០មានភ្លៀង និងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះ របស់ប្រជាពលរដ្ឋចំនួន ៩ខ្នងផ្ទះ ខូចខាតស័ង្កសី ១២៩សន្លឹកឈើផ្លាន ១៦ដើម និងរបើកក្បឿងមណ្ឌលសុខភាពអស់ប្រហែល ៧០សន្លឹក ក្នុងនោះ ១សង្កាត់ភ្នៀត ក្នុងភូមិបង្រុះ ខូចខាតផ្ទះ ៧ខ្នង ស័ង្កសី ៧០សន្លឹក ភូមិភ្នៀត ខូចខាតផ្ទះ ១ខ្នង ស័ង្កសី ៣៦សន្លឹក និងឈើផ្លាន ១៦ដើម សង្កាត់កោះពងសត្វភូមិអង្គាបុស្សខូចខាតផ្ទះ ១ខ្នង ខូចស័ង្កសី ២៣សន្លឹកភូមិស្នាយដង្គត់ របើកក្បឿង ដំបូលមណ្ឌលសុខភាពខូចចំនួន ៧០សន្លឹក។៤ក្នុងស្រុកមង្គលបូរីនៅវេលាម៉ោង៤រសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេធំ និងលាយឡំដោយខ្យល់កន្រ្តាក់ ប៉ះឃុំចំនួន២ ក្នុងនោះរួមមាន២ ឃុំឫស្សីក្រោក ១ភូមិអូរតាគល់ របើកដំបូលផ្ទះចំនួន ៣ខ្នង ខូចស័ង្កសីចំនួន ៦៨សន្លឹល ភូមិ អញ្ចាញ របើកដំបូលផ្ទះ ចំនួន ២ខ្នងខូចសង្កសី ចំនួន ៥សន្លឹក ឃុំគយម៉ែង ក្នុងភូមិតានង របើកដំបូលផ្ទះ ១ខ្នង ខូចស័ង្កសី ចំនួន ១៥សន្លឹកសរុបរួម ២ឃុំ ៣ភូមិ របើកដំបូលផ្ទះចំនួន ៦ខ្នង ខូចសង្កសី សរុប ៨៨សន្លឹក។ផ្ទះទាំងអស់នោះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចកំពុងជួយរៀបចំរស់នៅសណ្តោះអាសន្នឡើងវិញអស់ហើយដែរ៕

អត្ថបទ៖ គង្គា

ចុចអាន៖ ចាប់បុរសអាយុ៥៤ឆ្នាំ ចាប់រំលោភកុមារីអាយុ ១៣ឆ្នាំ