BREAKING NEWS
Search

ហេតុអ្វី​យុវវ័យភាគច្រើន​ប៉ុនប៉ងល្បីឈ្មោះជាបុគ្គលសាធារណៈ?

នៅក្នុងការសិក្សាមួយឆ្នាំ ២០១២នេះ​ គេ​បានរកឃើញថា ការចង់បានកិត្តិនាមសម្រាប់ល្បីល្បាញ គឺជាគោលដៅអនាគតដ៏ពេញនិយមបំផុតក្នុងចំណោមក្រុមមនុស្សវ័យក្មេងពីចន្លោះអាយុពី ១៥-២២ ឆ្នាំ។ ពួកគេ​ផ្តោតក្តីសង្ឃឹម នេះព្រោះយល់ថា អាចមានជោគជ័យផ្នែកហិរញ្ញវត្ថុនិងមិនចាំបាច់ធ្វើការប្រលាក់ហត់នឿយ​ ឬរងសម្ពាធពីថៅកែ អ្នកដទៃៗទៀត។

តាមពិត​ពួកគេមិនបាន​ដឹងឡើយថា ​ការល្បីឈ្មោះ និងជាបុគ្គលសាធារណៈ រងសម្ពាធ​លើសពីអាជីពផ្សេងកម្រិតណា?

ដំបូង​យើងវិភាគសិនថា​ហេតុអ្វីយុវវ័យចង់ល្បីល្បាញច្រើនជាងផ្តោតលើការ​ចង់មានជំនាញច្បាស់លាស់?

កិត្តិនាមកើតឡើងនៅកម្រិតផ្សេងៗគ្នា ឧទាហរណ៍ គេអាចល្បីល្បាញនៅក្នុងសាលាឬកន្លែងធ្វើការ ល្បីល្បាញនៅស្រុកកំណើតឬលំដាប់ប្រទេស ចុងក្រោយគឺកម្រិត​ល្បីល្បាញទូទាំងពិភពលោក។

ប៉ុន្តែគ្រប់វត្ថុពិសេសៗនីមួយៗលើលោកនេះ តែងបង្កប់គុណសម្បត្តិនិងគុណវិបត្តិ ចំណែក​កេរ៍្តឈ្មោះក៏ដូចគ្នា។

ប្រសិននៅតែទទូចចង់បានកិត្តិនាមយ៉ាងខ្លាំង ចូរសាកល្បងគិតចំណុចខាងក្រោម៖
១ យើងពូកែរកដំណោះស្រាយបញ្ហាដែរ?

មនុស្ស​ជាច្រើនមាន​បញ្ហានៅក្នុងជីវិត ហើយ​ប្រសិនបើអ្នក ណាម្នាក់អាចបង្កើតដំណោះស្រាយ ឬការច្នៃប្រឌិតប្លែកៗ គេនោះអាចនឹងងាយ​ល្បីល្បាញបាន។
ឧទាហរណ៍អ្នកវិទ្យាសាស្ត្របង្កើតអ្វីម្យ៉ាង។ ការពូកែបែបមួយនេះ កេរ្ត៍ឈ្មោះច្រើនស្ថិតស្ថេរជានិច្ច​មិនងាយ​ធ្លាក់ចុះវិញឡើយ។
២ មានគំនិត​ពិសេស​ពីមនុស្សភាគច្រើន

ឈរចេញពីជួរដែលអ្នកផ្សេងកំពុង​ប្រជ្រៀតគ្នា។ វិធីសាស្ត្រប្លែក រសនិយម​ពិសេស មានលក្ខណៈជាខ្លួនឯងជាចរិតនៃមនុស្ស​ដែលបម្រុងតែនឹងជោគជ័យ ឬល្បីឈ្មោះ។ តែមិនមែន​គ្រប់មនុស្សជោគជ័យ​សុទ្ធតែល្បីឈ្មោះទេ។
៣ ពិតជាសប្បុរស
ការពិតលាក់មិនជិតឡើយ។ ហើយអ្នកដែលពិតជាសប្បុរសមានតិចណាស់ ដូច្នេះ រឿងអ្វីមិនល្បីឈ្មោះ។ អាចជាការបរិច្ចាគ រៃអង្គាសប្រាក់តាមរបៀបខ្លះដែលបង្កើតនូវការផ្លាស់ប្តូរណាមួយបាន។
៤ យកជ័យលើកំណត់ត្រាពិភពលោក

វិធីមួយទៀតដែលងាយនឹងល្បីល្បាញគឺដោយបំបែកឯតទគ្គកម្មពិភព​លោក។ សូមអានកំណត់ត្រាពិភពលោក ហើយពិចារណាថា តើអ្វីមួយយើងអាចធ្វើបាន ដោយគេមិនទាន់មាន​កត់ត្រា គឺមិនទាន់មាន​អ្នកណាដែលមានលទ្ធភាព​ដើម្បីបំបែកវាពីមុនមកនៅឡើយ។
៥ សិល្បៈច្នៃប្រឌិត
គិតអំពី អាជីពសិល្បៈនានា ដូចជាតន្ត្រីសរសេរថ្មី ការសម្តែង ការនិពន្ធ ឬរូបគំនូរបង្កប់អត្ថន័យ។ ទោះយ៉ាងណាសូមចងចាំថាការភ្ជាប់អាជីពទៅក្នុងសិល្បៈ នឹងមានឱកាស​ទទួលបានកិត្តិនាមប៉ុន្តែប្រសិន​យើងមាន​បញ្ហា មោទនភាព ភាពអាត្មានិយមឬភាពមិនស្មោះត្រង់លួចចម្លង នឹងមានបញ្ហាធំទៅថ្ងៃក្រោយទៅវិញ។

Mr Tomorrow

តើ​មាន​អ្វី​កើតឡើង ​បើ​សិន​យើង​ច្រឡំ​ទទួលទាន​អាហារ​​ដុះផ្សិត?