ធ្វើ​យ៉ាង​ម៉េច​នៅ​ពេល​ដែល​សមាជិក​គ្រួសារ​ចំណាយ​ពេល​លើ​បណ្ដាញ​សង្គម​ហួសហេតុ

បណ្ដាញ​សង្គម​គឺ​ជា​បាតុភូត​អស្ចារ្យ​ ដែល​មាន​នៅ​គ្រប់​ទីកន្លែង។ អ្នក​អាច​បើក​កុំព្យូទ័រ​ឬ​ទូរស័ព្ទ​ ដើម្បី​មើល​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​​ នៅ​ពេល​ពួកគេ​បង្ហាញ​រូបភាព ​គួរ​ឱ្យ​ស្រឡាញ់​នៅ​ម្ខាង​ទៀត​នៃ​ប្រទេស ហើយ​អ្នក​ក៏​អាច​ចងទំនាក់ទំនង​ជាមួយ​មិត្ត​ចាស់​ពី​មុន​ បាន​ស្រួល​ថែមទៀត។

ប៉ុន្តែ​មិនមែន​អ្វីៗ​ល្អ​ទាំង​អស់​ទេ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏​អាច​ជា​អ្នក​ជ្រៀតជ្រែក ​​គ្រួសារ​អ្នក​ដែរ។

នេះ​គឺ​ជា​ការ​ផ្ដល់​យោបល់​ចំនួន ៣ នៅ​ពេល​ដែល​ឃើញ​សមាជិក​គ្រួសារ​ វក់​នឹង​បណ្ដេញ​សង្គម​ហួសហេតុ ៖

១. បង្កើត​សកម្មភាព​ជាង​បណ្ដាញ​សង្គម

បណ្ដាញ​សង្គម​អាច​មាន​ការ​រំខាន ប៉ុន្តែ​ការ​រំខាន​មិនមែន​ជា​រឿង​ថ្មី​ឡើយ។ មុន​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កើត​មាន ​គឺ​យើង​មាន ​ទូរទស្សន៍ ​ទូរស័ព្ទ​ វិទ្យុ​ កាសែត​ សៀវភៅ​ និង​សូម្បី​តែ​អគ្គីភ័យ ​ក៏​ធ្វើ​ឱ្យ​មនុស្ស​មាន​ការ​រំខាន​ក្នុង​គ្រួសារ​ផង​ដែរ។

ទោះ​យ៉ាងណា​ គ្មាន​នរណា​ម្នាក់​អង្គុយ​អូស​ហ្វេសប៊ុក​ មើល​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ទេ។ ជា​ធម្មតា​ ពួកគេ​ធ្វើ​វា ​ដោយសារ​តែ​គ្មាន​ការងារ​ធ្វើ​ ឬ​អ្វី​ដែល​គិត​ថា​ គ្មានអ្វីល្អ​ជាង​ការ​ចូល​បណ្ដាញ​សង្គម​ឡើយ។

ដូច្នេះ​សូម​ផ្ដល់​ឱ្យ​គ្រួសារ​របស់​អ្នក ​នូវ​អ្វី​ដែល​ប្រសើរ​ជាង​បណ្ដេញ​សង្គម​ ដោយ​ការ​រៀប​​ចំ​ផែនការ​ដំណើរ​កម្សាន្ត​សប្បាយ ​​ឬ​ជួបជុំ​ក្រុម​គ្រួសារ​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ។

២. បិទ Wi-Fi  នៅ​ពេល​យប់

បណ្ដាញ​សង្គម​និង Wi-Fi  គឺ​មាន​អត្ថន័យ​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​។ កុំ​ប្រើ Wi-Fi នៅ​ពេល​ពេល​យប់ បើ​សិន​ជា​គ្មាន​ការងារ​ណា​សំខាន់​ដែល​អ្នក​ត្រូវ​ធ្វើ​ទេ ។ ដូច្នេះ​ សូម​បិទ​វា​ ហើយ​ចំណាយ​ពេល​អាន​សៀវភៅ​ ឬ​ជជែក​លេង​ជាមួយ​ក្រុម​គ្រួសារ​អ្នក។ ឬ​អាច​និយាយ​រឿង​និទាន​កាល​អ្នក​នៅ​ក្មេងៗ​ ជាង​ចំណាយ​ពេល​ បើក​ប្រព័ន្ធ Wi-Fi  អូស​ចូល​បណ្ដេញ​សង្គម​ រហូត​ឲ្យ​វា​ក្លាយ​ជា​ទម្លាប់។

៣. ទុក​ទូរស័ព្ទ​និង​ថេប្លេត​ក្នុង​ផ្ទះបាយ

ប្រសិន​បើ​ផ្ទះ​របស់​អ្នក​ដូចជា​ផ្ទះ​ភាគ​ច្រើន ​មាន​ថេប្លេត​និង​ទូរស័ព្ទ​រាយប៉ាយ​នៅ​កន្លែង​ណាមួយ ​ដោយ​ចៃដន្យ ឬ​នៅ​លើ​សាឡុង ​ផ្ទះបាយ ​ក្នុង​បន្ទប់ទឹក​ ក្នុង​ហោប៉ៅ​របស់​អ្នក។ ល។ នៅ​ពេល​កូន​របស់​អ្នក​ធុញទ្រាន់ ​វា​មិន​ពិបាក​ក្នុង​ការ​លួងលោម​ ដោយ​គ្រាន់​តែ​ប្រគល់​ថេប្លេត​ ឬ​ទូរស័ព្ទ​ឲ្យ​ពួកគេ។

ដូច្នេះ​ជំនួស​ឱ្យ​ការ​រក្សា​ឧបករណ៍​ទាំង​នេះ ​ឱ្យ​នៅ​រាយប៉ាយ នឹង​អាច​រក​បាន​ងាយស្រួល ត្រូវ​បង្កើត​ច្បាប់​ក្នុង​គ្រួសារ​ ដែល​ថេប្លេត​និង​ទូរស័ព្ទ​ គឺ​មាន​នៅ​តែ​ក្នុង​ផ្ទះបាយ ឬ​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប៉ុណ្ណោះ ។ នេះ​នឹង​អាចជួយកាត់​បន្ថយ​ការ​ទាក់ទាញ​ដោយ​ចៃដន្យ​ ដែល​កើត​ឡើង​ក្នុង​កាលៈទេសៈ​ណា​មួយ។

ទោះ​យ៉ាងណា​ បណ្ដាញ​សង្គម​អាច​ជា​ឧបករណ៍​ដ៏​ល្អ​មួយ ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ជួបជុំគ្នា។  តែ​វា​ក៏​អាច​ជា​ឧបករណ៍​មួយ​ដែល​បង្កើត​ចម្ងាយ​គ្រួសារ​ដែរ៕

ចុចអាន៖រាល់ព្រឹក​ថ្ងៃចន្ទ បុគ្គលជោគជ័យ​គេធ្វើរឿងទំាងនេះ!

ចុចអាន៖ គន្លឹះ ៦ យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំល្អ​នៅ​កន្លែង​ធ្វើការ ​ប្រកបដោយ​ជោគជ័យ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ