ម្ចាស់​ចម្ការ​ដំណាំ​ស្ពៃ​បញ្ជាក់ថា​ បើទោះបី​ធ្លាក់​ថ្លៃ​ខ្លះ​ក៏នៅតែ​បន្ត​ដាំ​

ខេត្តបាត់ដំបង​៖ ​ក្នុង​រយៈ​ពេល​កន្លងទៅ​ថ្មីៗ​នេះ ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចែកចាយ​តៗ​ គ្នា​អំពី​ដំណាំ​ស្ពៃ​ ដែល​ប្រជាកសិករ​មួយ​គ្រួសារ​ ក្នុងស្រុក​ឯក​ភ្នំ ​ខេត្តបាត់ដំបង ​ដាំ​បាន​ផល​ច្រើនតែ​តម្លៃ​ចុះថោក​ ធ្វើឲ្យ​គាត់​ពិបាក ​និង​ទទួលយក​បានខ​ណៈ ​ដែល​ធ្វើ​ការដាំដុះ​ចំណាយ​អស់​ដើម​ទុ​ន​ច្រើន​គួរ​សម​ ទម្រាំ​បាន​កាត់​លក់​ឲ្យឈ្មួញ​។​ ​ឆ្លើយតប​ទៅ​និង​បញ្ហា​នេះ ​ឲ្យ​កាន់តែច្បាស់​លោក​ទៀង​.​សុ​វ៉ា​ត់​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​រហាល​សួង​ ឃុំ​ព្រែក​លួង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង ​ជា​ម្ចាស់​ចម្ការ​ដំណាំ​ស្ពៃ​ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យដឹង​ នៅ​ថ្ងៃទី​២៨​ ខែកុម្ភ​:​ឆ្នាំ​២០២០​នេះ​ថា​ ការ​ប្រមូល​ផលដំណាំ​ស្ពៃ ​កន្លងទៅ​ថ្មីៗ​នេះ​ ឃើញថាហុច​​ផល​បាន​ច្រើន ​សមល្មម​និង​ ការថែទាំ​ និង​ប្រើប្រាស់​ជីធម្មជាតិ ​របស់​គាត់​ដើម្បីឲ្យ ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ បានទទួល​សុខ​ភាព​ល្អ​ ពី​ការបរិភោគ​ ប៉ុន្តែ​អ្វីដែល​ធ្វើឲ្យគាត់​ មិន​សប្បាយចិត្ត​ គឺ​បាន​ផល​ល្អ​ជាទី​គាប់ចិត្ត​ តែ​តម្លៃ​បាន​ត្រឹម​១​គីឡូក្រាម​ ចាប់ពី​៣​ពាន់​រៀ​ល ទៅ​៥​ពាន់​រៀល​ប៉ុណ្ណោះ ​តែ​គាត់​នៅតែ​លក់​ ដើម្បី​ផ្សែផ្សំ​បាន​ថវិកា​ខ្លះ​មកវិញ​ សម្រាប់​បន្ត​នូវ​ការ​ដាំដុះ​របស់គាត់​បន្ត​ទៀត​។

​ម្ចាស់​ចម្ការ​រូបនេះបន្តថា​ ​ដោយសារ​តែ​ឈ្មួញ​​ ទម្លាក់​តម្លៃថោក​ នេះ​បាន​បង្ខំឲ្យគាត់ ​សម្រេច​លក់​ដើម្បី ​សន្សំ​យក​កម្រៃ​ដើម​ខ្លះ​ ហើយក៏​មិនបាន​ទាំងអស់​នោះទេ ​លក់បាន​ត្រឹម​ពាក់កណ្តាល​ នៃ​ផល​ស្ពៃ​ប៉ុណ្ណោះ ​ព្រោះ​វា​ខូច​រលួយ ​ប្រហែល​ពាក់កណ្តាល ​ដោយសា​តែ​កាត់ ​ឬ​ដក​ទុក​យូ​រ​ ទើប​បណ្តាល​ឲ្យ​ ​ខូច​បែបនេះ​ និង​រង​ផលប៉ះពាល់ ​ពី​អាកាសធាតុ​ក្តៅ​ផង​។ ​កសិករ​រូបនេះ ​បន្តថា​ គ្រួសារ​គាត់​ប្រ​កប​ មុខរបរ​ដាំ​ស្ពៃ​នេះ ​យូរ​ឆ្នាំ​ហើយ ​រហូតដល់​បច្ចុប្បន្ន​ គាត់​ប្រកបមុខរបរ​ដំណាំ​កសិកម្ម​នេះ ​លើ​ផ្ទៃដី ​៣​ហិតា ​ក្នុងនោះ​ស្ពៃ​ ១​ហិតា ​ក្រៅពីនេះ​ ដំណាំ​ម្ទេស​ និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ តែ​សម្រាប់​ដំណាំ​ស្ពៃ​វិញ​ ក្នុង​១​ហិតា ​ដោយ​គិត​ចាប់ពី​ ដាំ​កូន ​រហូត​បាន​ផល​ គាត់​ចំណាយ​អស់​ជាង​២០០០​ដុល្លា​រ។ ឆ្នាំ​កន្លងទៅ​គាត់​បាន​កម្រៃ​សល់​បាន​គួ​រសម​ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ដោយ​មិនទាន់​ គិត​អំពី​ផល​ម្ទេស ​និង​ដំណាំ​រួមផ្សំ​ផ្សេង​ទៀតផង​។

​កសិករ​រូបនេះ​បានបញ្ជាក់​បន្ថែមទៀតថា​ ក្រោយពី​បាន​ លក់​ផល​ស្ពៃ​បាន​ពាក់កណ្តាល ​ពេលនេះ​គាត់ ​បានរៀបចំ​ រង​ស្ពៃ​ ជា​បណ្តើរៗ​ទៀតហើយ​ ដើម្បី​ដាំ​បន្ត​ គាត់​ថា​មិន​ចុះចាញ់​ ឈ្មួញ​ និង​ទីផ្សារ​ទេ ​ថ្វី​ថា​ មានពេលខ្លះ​ បាន​ថ្លៃ​ ពេលខ្លះ​ធ្លាក់​ថោក​បន្តិច​ ក៏​មិនជា​ក្តី​កង្វល់​សម្រាប់​គ្រួសារ​គាត់ ​ឬក៏​ដាក់​បន្ទុក​លើ​ថ្នាក់ដឹកនាំ​នោះដែរ​ ព្រោះ​គាត់​ថា ​ពេល​បាន​ថ្លៃ​សប្បាយចិត្ត​ខ្លួនឯង ​បែរ​ជា​ខាតបង់​តិច​ទួ​ច​បង្ក​ផល​អាក្រក់ ​ដល់​ថ្នាក់ដឹកនាំ ​ឬ​សង្គម​ទៅវិញ​។​ ​កសិករ​រូបនេះ​បញ្ជាក់​បន្ថែមថា ​ការតស៊ូ​និង​អត់ធ្មត់​ របស់គាត់​លើ​ការ​ ដាំដុះ​នេះ​មិនមែន ​ពេលណា​ក៏​បរាជ័យ​នោះទេ​ ក្រៅពីនេះ​គាត់​ក៏បាន​ចំណេញ ​ឱកាស​ពី ​គឺ​ទី​១​ មិនបាន​ទៅធ្វើ​សំណាក​ស្រុក ​ដើម្បី​ស៊ី​ឈ្នួ​ល​ឲ្យគេ​ និង​ទី​២ ​គាត់​បាន​នៅ​ជិត​ក្រុម​គ្រួសារ ​ដើម្បី​ជួយ​មើលថែ​គ្នា​ បើទោះបី ​ត្រូវ​ចំណាយ​កម្លាំង​ខ្លះ ​ក៏ពិតមែន​ក៏ដោយចុះ​ម្យ៉ាង​ទៀត​ គាត់​សំណូមពរ​ ដល់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ត​ សូមជួយ​គាំទ្រ​ ផលដំណាំ ​កសិកម្ម​ក្នុងស្រុក​ផង​ដោយ​គ្មាន​ប្រើ​ជី​ដែលមាន​សារធាតុ​គីមី​នោះទេ​ គឺ​ជីធម្មជាតិ​ពិតៗ ​មិន​បង្កផល​អាក្រក់​ចំពោះ​សុខ​ភាព​នោះទេ​៕​

 

អត្ថបទ៖ ​សៅ សារិទ្ធ​