ហេតុអ្វី​បានជា​គេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?
BREAKING NEWS
Search

ហេតុអ្វី​បានជា​គេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?

បណ្តាញ​ហ្វេសប៊ុក ពោរពេញទៅដោយគណនីក្លែងក្លាយដែលបង្កើតឡើងគ្មានអ្វី​ក្រៅពី​ផ្ញើសារមិនល្អ ខុសច្បាប់ឬ សារដែលខ្លួនឯងមិនហ៊ាន​ទទួលខុសត្រូវ។

ទាំងនោះមាន​អ្នករងគ្រោះជាច្រើនមកហើយជាមួយ​ការ​ទទួលបានសារបង្កចលាចល​ សារឥតបាន ការផ្សាយពាណិជ្ជកម្មបោកបញ្ឆោត និង​បោកយកប្រាក់។ ល។ សកម្មភាពប្រភេទនេះងាយស្រួលធ្វើនៅក្នុងបណ្តាញមួយ ដែលមនុស្សកំពុងព្យាយាមរកមិត្តភក្តិអោយបានច្រើនឬចង់បានស៊ែរនិង​Likeតាម​ អាចធ្វើទៅបាន។

ខាងក្រោមនេះបង្ហាញ​លក្ខណៈសម្គាល់ខ្លះៗនៅក្នុងគណនីហ្វេសប៊ុកក្លែងក្លាយ៖
១ ការប្រើឈ្មោះ
ឈ្មោះជារឿងដំបូងដែលផ្តល់ឱ្យយើងនូវតម្រុយរួចហើយ។ ឈ្មោះដែលគេ​ពេញនិយមបំផុត ក្នុងការប្រើលើAcក្លែងក្លាយរួមមាន​នាម ចន, សាំ, រ៉ាជែល + មីលឡិន, ថេល័រ, ប្រោន (ភាសាផ្សេងទៀតក៏មាន​ដូចជា ខំធ្វើឱ្យឈ្មោះដូចគ្នានឹងអ្នកទូទៅ )ខ្លះប្រើឈ្មោះរបស់មនុស្សល្បី ៗ អ្នកនយោបាយ ឈ្មោះហៅក្រៅនិងឈ្មោះខ្លី
២ រូបថត
អាចជួយយើងបានច្រើនក្នុងការកំណត់អត្តសញ្ញាណគណនីក្លែងក្លាយដែល​ប្រើ រូបថតម៉ូឌែល / រូបភាពរបស់មនុស្សវ័យក្មេងដែលមានថាមពលខ្លាំងក្លានិងមានសុខភាពល្អ (នេះត្រូវបានធ្វើដើម្បីទាក់ទាញអ្នកដទៃ)រូបតែមួយប្រើមិនដូរ គំនូរជីវចលនិងសត្វចិញ្ចឹមឬរូបជាអក្សររូបថតតូចល្អិតអំពីការជួបជុំក្រុមគ្រួសារជាមួយមិត្តភក្តិ រូបឡាន​ ផ្ទះ។ល។
៣ កាលបរិច្ឆេទនៃការបង្កើតគណនី (ភាគច្រើននឹងលាក់)
មិនចែករំលែកមាតិកាទេព្រោះយើងនឹង​ដឹងថាគេ​ទើបនឹង​បង្កើត គណនីនោះឡើងក្តៅៗ។
៤ មានមិត្តភក្តិក្លែងក្លាយ (MUTUAL FRIENDS)

ហោចណាស់ពួកគេ​បង្កើ់តaccនេះ​សម្រាប់មកLikeKjna ទៅវិញទៅមកនិងផ្តល់យោបល់លើរូបភាពនីមួយៗដើម្បីឱ្យមើលទៅដូចacពិតៗ។ ការអត្ថាធិប្បាយចុះឡើង សរសើរខ្លួនឯង​ឬ​ពាក្យស្រដៀងៗ ច្រើនតែសិប្បនិម្មិត។

សង្ឃឹមថាឯកសារនេះនឹងធ្វើឱ្យអ្នកលេងហ្វេសប៊ុក មានការប្រុងប្រយ័ត្នថែម​បន្តិចនៅពេលអនាគត ចំពោះគណនីក្លែងក្លាយដែល​ភាគច្រើនពិតជាមិនមាន​បំណងល្អឡើយពេលទទេៗ​មកaddអ្នកដោយមិនប្រាប់ថា ខ្លួនគេ​ជានរណាពិតប្រាកដ។

ចុះហេតុអ្វីពួកគេ​ចូលចិត្តមានគណនីក្លែងក្លាយ?

ចម្លើយ ចង់ធ្វើសកម្មភាពដែលខ្លួនឯងមិនហ៊ាន​ទទួលខុសត្រូវ!

ស្រស់

ប្រភព facebook