BREAKING NEWS
Search

FBIប្រមាញ់ចាប់បានជនសង្ស័យ​នៃអំពើជួញដូរនារីក្មេងៗឱ្យអ្នកមាន​ធំៗ​នៅអាមេរិក

ម៉ោង៩យប់មិញនេះ  FBI ទើបតែ​ប្រមាញ់រកឃើញ​អ្នកដៃដល់ល្បួងក្មេងស្រីលក់ឱ្យពួកអ្នកមាននៅអាមេរិក ​ដែលពួកែរត់គេចខ្លួនម្នាក់ គឺនាង Ghislaine Maxwell ប៉ុន្តែ​ការចោទប្រកាន់​លើ​បទអ្វីខ្លះនោះ នៅមិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ។

នាង Ghislaine Maxwell អតីតមិត្តស្រីនៃពិរុទ្ធជនដ៏ល្បីកក្រើកឈ្មោះ Jeffrey Epstein ត្រូវបានចាប់ខ្លួនដោយការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិកនៅ New Hampshire ។

នាង​ Maxwell ត្រូវ FBI តាមប្រមាញ់ចាប់តាំងពីមរណភាពរបស់លោក Epstein អ្នកហិរញ្ញវត្ថុល្បីឈ្មោះ​កាលពីឆ្នាំមុន ដែលបុរសនោះធ្វើអត្តឃាតក្នុងពន្ធនាគារ​ក្រោយពី​ត្រូវបានគេចោទប្រកាន់​ពីបទរំលោភ និងជួញដូរក្មេងស្រីមិនទាន់គ្រប់អាយុ ក្នុងសង្គមអភិជន អស់រយៈពេលជិតពីរទសវត្ស។

ជនរងគ្រោះមួយចំនួនដែលត្រូវបានគេរំដោះចេញក្រោយ​មរណភាព​របស់អ្នកហិរញ្ញវត្ថុដែល​ជួញដូរក្មេងស្រីចោទប្រកាន់ថា លោកស្រី Maxwell រូបនេះជាអ្នកចេញមុខ​លួងលោមពួកគេនិងនាំទៅកាន់កន្លែងភ្លើតភ្លើន ដែលក្រោយមកពួកគេត្រូវបានរំលោភបំពានផ្លូវភេទដោយក្រុមមនុស្សដ៏មានប្រាក់និងមាន​ឥទ្ធិពល។

លោកស្រី Maxwell នឹងត្រូវបញ្ជូន​ខ្លួនទៅតុលាការនៅថ្ងៃព្រហស្បតិ៍យប់មិញ(ព្រឹកនៅអាមេរិក)។

Ghislaine Maxwell កាលមិនទាន់ផ្ទុះរឿង ជាសង្សានិងជាអ្នកល្បួងស្រីក្មេងឱ្យពិរុទ្ធជន​

កាលពី​ថ្ងៃទី ១០ ខែសីហាឆ្នាំ ២០១៩ ហិរញ្ញិកអាមេរិកដ៏ល្បីJeffrey Epstein ត្រូវបានចាប់ខ្លួនអំពីពិរុទ្ធភាពរឿងភេទដែលក្រោយមក​ត្រូវកាត់ក្តីជាប់ទោស ។ បុរសនេះ​ត្រូវបានគេប្រកាសថា ធ្វើអត្តឃាតដោយព្យួរក ពេលគាត់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យញូយ៉ក ។

Jeffrey Epstein កាលនៅរស់នឹងមិនទាន់ត្រូវបានចាប់ខ្លួន

ទោះបីជាយ៉ាងណាក្តី មេធាវីរបស់Jeffrey Epsteinបានជំទាស់នឹងការសន្និដ្ឋាននោះ ហើយគ្រួសារ​បានប្រកាសបើកការស៊ើបអង្កេតដោយខ្លួនឯង។

Michael Baden អ្នកស៊ើបឯកជន ដែលត្រូវបានជួលដោយបងប្រុសរបស់Jeffrey Epsteinបាននិយាយថា ការ​ច្របាច់កសម្លាប់មាន​ទំនងច្រើនជាងការធ្វើអត្តឃាតចងក​ខ្លួនឯង។

ប្រែសម្រួល៖ សុភា

ប្រភព៖ Reuters

ចុចអាន ជនសង្ស័យ​ ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ចុចអាន សមត្ថកិច្ចចុះបិទ និងបញ្ឃប់សកម្មភាពស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ ចំនួន១០ទីតាំង


TAG