ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​មិនល្អ​គ្រប់គ្រាន់​ អាចជាបញ្ហា​ផ្លូវចិត្ត អនុវត្ត​វិធី​នេះ​ភ្លាម
BREAKING NEWS
Search

ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​មិនល្អ​គ្រប់គ្រាន់​ អាចជាបញ្ហា​ផ្លូវចិត្ត អនុវត្ត​វិធី​នេះ​ភ្លាម

នៅ​ពេល​ដែល​យើង​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ ប៉ុន្តែ​គិត​ថា​យើង​មិន​ល្អ​គ្រប់គ្រាន់​ ​វា​អាច​ធ្វើ​ឱ្យ​យើង​មើល​ស្រាល​ខ្លួនឯង​ នឹង​មិន​សប្បាយ​ចិត្ត​ ហើយ​ថែម​ទាំង​តានតឹង​ក្នុង​ចិត្តថែមទៀត។

លុះ​ត្រា​តែ​យើង​ដោះស្រាយ​ជាមួយ​អារម្មណ៍​ទាំង​នេះ​សិន​ ទើប​ធ្វើ​ឲ្យ​អារម្មណ៍​ដែល​មិនចេះ​គ្រប់គ្រាន់​ បាន​ប្រសើរ​ដូចគេ ៖

១. រក​មូលហេតុ​ដែល​មិនល្អ​គ្រប់គ្រាន់

មូលហេតុ៖ តើ​អ្នក​មិន​សប្បាយ​ចិត្ត​ដោយសារ​តែ​មិត្តភ័ក្ដិ​ ដែល​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា ​ខ្លួនឯងល្អ​​មិនគ្រប់គ្រាន់ ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ក្រុម​របស់​ពួកគេ​?

ពេលខ្លះ​វា​អាច​ជា​អារម្មណ៍​របស់​យើង​ខ្លួនឯង ​វា​មិន​ផ្អែក​លើ​ការ​ពិត​ទាំងអស់​ទេ ​តែ​លើ​អ្វី​ដែល​យើង​គិត​ថា ​អ្នក​ដទៃ​អាច​គិត​ឬ​និយាយ​អី​ពី​យើង។

អ្នក​ដែល​ទទួល​បាន​ជោគជ័យ​គឺ​ជា​អ្នក​ដែល​បដិសេធ​ មិន​អនុញ្ញាត​ឱ្យ​យោបល់​ជាន់​ពន្លិច ​ឬ​ការ​បដិសេធ​របស់​អ្នក​ដទៃ​ ធ្វើ​ឱ្យ​ពួកគេ​ឈប់​ទទួល​បាន​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន​ឡើយ។

២. ខុស​ពី​គេ​មិនមែន​ខុសគេ

ដំបូង​ត្រូវ​រៀន​ឱ្យ​តម្លៃ​ខ្លួនឯងសិន។ ទទួល​យក​ថា​យើង​ម្នាក់ៗ​គឺ​ប្លែក​ពី​គ្នា​ ហើយ​នោះ​ក៏​មាន​ន័យ​ថា ​មាន​យើង​ដែរ។ ទោះបី​ជា​កូនភ្លោះ​ មាន DNA ដូចគ្នា ​ប៉ុន្តែ​បុគ្គលិក​លក្ខណៈ​ពួកគេគឺ​ខុសគ្នា។

ប្រាប់​ខ្លួនឯង​ថា ​ខ្ញុំ​ពិសេស ​ខ្ញុំ​មាន​អំណោយ​និង​ទេពកោសល្យ​ដែល​ភ្ជាប់​មក​ជាមួយ ​ការ​តុបតែង​ប្លែក​របស់​ខ្ញុំ ​គឺ​អំណោយ​ដែល​មិត្តភ័ក្ដិ​ឬ​មិត្ត​រួម​ការងារ​ប្រហែល​ជា​មិន​មាន។

៣. កុំ​ព្យាយាមធ្វើ​ដូច​គេ

បញ្ហា​គឺ​ថា​នៅ​ពេល​មិត្តភ័ក្ដិ​និង​មិត្ត​រួម​ការងារ​ ហាក់​ដូចជា​រីករាយ​នឹង​ជីវិត​ ហើយ​យើង​មិន​មាន។ ត្រូវ​គិត​ថា ​វា​នឹង​ល្អ​ប្រសើរ​ជាង ​ក្នុង​ការ​ដែល​យើង​មិន​ទៅ​ធ្វើ​ដូច​ពួកគេ។

នៅ​ពេល​មនុស្ស​ផ្សេង​ទៀត​ជោគជ័យ​ ហើយ​យើង​ហាក់​ដូចជា​តស៊ូ​ដើម្បី​ទទួល​ជោគជ័យ​ដែរ​ តែ​យើង​ធ្លាក់​ទឹកចិត្ត​ ហើយ​សង្ឃឹម​ថា​យើង​អាច​ដូច​ពួកគេ​ដែរ។ ប៉ុន្តែ​ការ​ព្យាយាម​ធ្វើ​ដូច​អ្នកដទៃ​ គឺ​ឥតប្រយោជន៍​ ហើយ​នឹង​បញ្ចប់​ដោយ​ទឹកភ្នែក។

វា​សម​ហេតុ​ផល​ណាស់ ក្នុង​ការ​ដែល​យើង​រៀន​សូត្រ​ពី​ភាព​ជោគជ័យ​របស់​អ្នកដទៃ។ ប៉ុន្តែ​យើង​អាច​ស្រងាកចិត្ត ​បើ​យើង​ចង់​ក្លាយ​ជា​ពួកគេ។ ហេតុអ្វី? ​ដោយសារ​តែ​ពួកគេ​មាន​លក្ខណៈ ​ប្លែក​ពី​យើង​។

៤.មើល​ពី​ពេលវេលា​នៃ​ការ​ចំណាយ​ជាមួយ​នរណា​ម្នាក់

បើ​អារម្មណ៍​មិន​ល្អ​របស់​អ្នក ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​បុគ្គល​ ឬ​ក្រុម​មិត្ត​ វា​ប្រហែល​ជា​ដល់​ពេល​ដែល​ត្រូវ​គិត​អំពី​ការ​ចំណាយ​ពេល​តិច​ ជាមួយ​ពួកគេ​ហើយ។

អារម្មណ៍​នៃ​ជីវិត​ដែល​ជួប​ប្រទះ​ជា​រឿយៗ ​ត្រូវ​បាន​ផ្សារភ្ជាប់​ ឬ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​មនុស្ស​នៅ​ជុំវិញ​យើង។

៥. ពី​មិន​ល្អ​គ្រប់គ្រាន់​ទៅ​ល្អ​គ្រប់គ្រាន់

ចងចាំ​ជំហាន​ងាយ​ៗ​ទាំង​នេះ៖ កោត​សរសើរ​ចំពោះ​ភាព​ប្លែក​របស់​ខ្លួនឯង​ ឈប់​ព្យាយាម​ធ្វើ​ដូច​មនុស្ស​ដទៃ​ទៀត។ អភិវឌ្ឍ​ផ្នែក​ទាំង​នោះ​នៃ​ជីវិត ​ដែល​ផ្ដល់​ឱ្យ​ខ្លួនឯង​នូវ​សេចក្ដី​អំណរ​ និង​ការ​បំពេញ​ចន្លោះ​ខ្វះខាត។

ស្វែងរក​មិត្តភ័ក្ដិ​ថ្មី ​ប្រសិន​បើ​អ្នក​ដែល​នៅ​ជុំវិញ​យើង​ បន្ត​ធ្វើ​ឱ្យ​អារម្មណ៍​យើង​ឈឺចាប់៕

ចុចអាន៖គិតតាមរបៀប៥ វិ​ធី​នេះ អាច​ផ្លាស់ប្ដូរ​ជីវិត​ពីអួអាប់មកស្រស់បំព្រងវិញ

ចុចអាន៖ហេតុអ្វីស្រីៗភាគច្រើននិយមកាត់សក់ខ្លី ក្រោយពេលបែកបាក់ស្នេហា?

ប្រែសម្រួល៖ សាងស្រីល័ក្ខ