ឡានថ្លៃបំផុតក្នុងលោកមានម្ចាស់ហើយ លក់បានតម្លៃ៣៨,១ លានដុល្លារអាមេរិក​

យើងមកក្រោយគេហើយមិត្ត​អ្នកអាន​!

រថយន្ដថ្លៃជាងគេបំផុតនៅលើពិភពលោក  Ferrari 250 GTO ឆ្នាំ ១៩៦២ ដែលត្រូវបានដាក់លក់នៅឯការដេញថ្លៃរបស់ Boham មានគជាវបាន​ ក្នុងតម្លៃ ៣៨,១ លានដុល្លារមុនយើង​បាត់ហើយ។

ក្នុងនាមជារថយន្តដែលថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ទោះមិនបាន​កាន់សោរវា​ក៏យើងអាចស្វែងយល់ស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររបស់វាបន្តិចមានអីមិនល្អ?

រថយន្ដពិសេសនេះ គឺអម្បូរឆ្នាំ ១៩៥០ ក្នុងចំណោម​គ្នា​វាមាន ចំនួន ២៥០ គ្រឿង ផលិតឡើងយ៉ាងពិសេសសំរាប់ដំណើរកម្សាន្តបណ្តា អភិជនលេងឡាន នៅប្រទេសបារាំងនាឆ្នាំ ១៩៦២ ។

ក្រោយមក មាន​អ្នកជំនួញជនជាតិអ៊ីតាលីក៏ជាកំពូលមនុស្ស​ដែលងប់ ចូលចិត្តរថយន្ត Ferrari គឺលោក Fabrizio Violati បានទិញយកបានរថយន្តនេះ ហើយជួសជុលវាឡើងវិញទាំងស្រុង។

រថយន្ដនេះបានក្លាយជាទ្រព្យមួយដ៏មានតម្លៃបំផុតក្នុងវិចិត្រសាលផ្ទាល់ខ្លួនរបស់គាត់នៅសាន់ម៉ារីណូដែលត្រូវបានគេស្គាល់ថាជាទីប្រមូលទុកឡានប្រណាំងជាច្រើន។

អស់រយៈពេល ៤៩ ឆ្នាំហើយដែលរថយន្តនេះ នៅជាមួFabrizio Violati ដោយ​បានបង្ហាញខ្លួន​ដោយកម្រ​ម្តងម្កាល ក្នុងកម្មវិធី​ប្រណាំងរថយន្ត Ferrari ដ៏កម្រឯព្រឹត្តិការណ៍លំដាប់ខ្ពស់ៗអាថ៌កំបាំង​របស់ពួក​អ្នកមាន​នៅអឺរ៉ុបប៉ុណ្ណោះ​។

តម្លៃនៃរថយន្តនេះ ធ្លាប់​ត្រូវបានគេរំពឹងថា ធ្លាក់ចុះដោយសារតែការគាំងគួរឱ្យរន្ធត់មួយ ពេលកំពុងប្រណាំ នៅឆ្នាំ ១៩៦២ ប៉ុន្តែវាមិនដែលធ្លាក់ថ្លៃទេ។

នៅឆ្នាំ ២០១០ លោក Fabrizio Violati បានទទួលមរណភាព ហើយក្រុមគ្រួសារលោក បានសម្រេចចិត្ត ប្រមូលឡាន ផ្ទេរ​ឱ្យក្រុមវិនិយោគិនមួយដែលមានតម្លៃសរុប ១០០ លានដុល្លារ។

ប្រភព WealthyGorilla

ប្រែសម្រួល ឡាហ្សូលី