នរណាពេញចិត្តគូនេះខ្លះ? Film និង Vill កំពុងមានរឿងថ្មីរួមគ្នា ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ
BREAKING NEWS
Search

នរណាពេញចិត្តគូនេះខ្លះ? Film និង Vill កំពុងមានរឿងថ្មីរួមគ្នា ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

តបតាមសំនូមពរជាច្រើនពីអ្នកគាំទ្រចង់ឃើញតារាទាំងពីរសម្ដែងរួមគ្នា ពេលនេះក្ដីបំណងបានក្លាយជាការពិត តារាសម្ដែងថៃល្បីឈ្មោះលោក Film Thanapat និងនាង Vill Wannarot បានកំពុងតែត្រៀមអង្រួនអារម្មណ៍អ្នកគាំទ្រតាមរយៈខ្សែភាពយន្តភាគថ្មីមួយមានចំណងជើងថា « Ruk Laek Pop»។

« Ruk Laek Pop» ជាភាពយន្តបែបឆ្លងភព មានទាំងបច្ចុប្បន្ននឹងអតីតកាល។ ទោះមិនទាន់ចាក់បញ្ចាំងតែសាច់រឿងខ្លះៗ ព្រមទាំងរូបភាពគួរឲ្យទាក់ទាញជាច្រើនរបស់ Vill និង Film នៅក្នុងរឿងខាងលើនេះ បានធ្វើឲ្យប្រិយមិត្តអាយទាយទុកមុនបានទៅហើយ ថាប្រាកដជាល្អមើលខ្លាំងជាក់ជាមិនខាន។

គួរបញ្ជាក់ថា នេះជាស្នាដៃថ្មីរួមគ្នារបស់ Vill និង Film នៅលើកញ្ចក់ទូរទស្សន៍ ONE 31។ ភាពយន្តនេះនឹងចាក់ផ្សាយឆាប់ៗ រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរឿង «Oum Ruk Game Luang» ត្រូវបានចាក់បញ្ចប់។ អ្នកដែលជាហ្វេនតារាទាំងពីររូបនេះ អាចរង់ចាំតាមដានឲ្យបានច្រើនទាំងអស់គ្នា៕

 

ចុចអាន៖ឃើញ​ហើយ​ស្រៀវ​ខ្នង​ ​Atichart ​និង​ភរិយា​ហាត់​ប្រា​ណ​សុទ្ធ​តែ​ក្បាច់​សា​ហាវ ​

ចុចអាន៖សង្ហាៗណាស់! បើកបង្ហាញមុខ​តារាប្រុស​វ័យក្មេង​ចំណូលថ្មី ដែលកំពុង​ឡើងកូដខ្លាំង

អត្ថបទផ្ដល់ដោយ៖poraman