ធ្វើ​យ៉ាងម៉េច​ដើម្បី​រក​ឃើញ​ខ្លួនឯងឃើញ ​នៅ​ក្នុង​ពិភពលោក​នេះ​ ថា​អ្នក​ជា​នរណា?

ខាង​ក្រោម​នេះ​ជា​វិធី​រក​ឲ្យ​ឃើញ​ខ្លួនឯង​ជា​នរណា​ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ បាត់បង់​គ្រប់យ៉ាង ​ឬ​ល្ហល្ហេវ​ក្នុង​ជីវិត គិតអ្វីលែងទៅមុខ៖ ១. បង្កើត​បន្ទាត់​ពេល​វេលា​នៃ​ជីវិត អតីតកាល​អាច​ឈឺចាប់​សម្រាប់​មនុស្ស​ជា​ច្រើន ​ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​សំខាន់​មួយ ​នៃ​ការ​រក​ឃើញ​ថា ​អ្នក​ជា​នរណា។ ចំណាយ​ពេល​ខ្លះ​ ដើម្បី​កំណត់​ពេលវេលា​ និង​ទីកន្លែង​ដែល​អ្នក​ធ្លាប់​ទៅ​ នៅ​លើ​ពិភពលោក​នេះ​ ដោយរួមទាំង​ការ​ចែករំលែក​បទពិសោធន៍​ ទាំង​ការ​បន្សល់​ទុក​ស្លាកស្នាម​​ក្នុង​ជីវិត ​នៅកន្លែង​ណាមួយ។ លំហាត់​នេះ​ មិនមែន​និយាយ​អំពី​ការ​អួត​ខ្លួន​ឲ្យ​គេ​អាណិតអាសូរ​នោះ​ទេ។ វា​ជា​ការ​ស្វែង​យល់​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ​អំពី​ខ្លួន​អ្នក​ នៅ​បទពិសោធន៍​ទាំង​នោះ។ ២. ទទួល​ស្គាល់​ពី​ភាព​ខុសគ្នា ដើរ​លើ​ផ្លូវ​របស់​អ្នក​ ដើម្បី​រក​ឱ្យ​ឃើញ​ថា ​អ្នក​ជា​នរណា​ពិត​ប្រាកដ ​នៅ​ក្នុង​ពិភពលោក​នេះ។ តើ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ ខុស​គ្នា​ពី​មនុស្ស​គ្រប់គ្នា​នៅ​លើ​ភព​ផែនដី? ពេលខ្លះ​ពិបាក​និយាយ​ណាស់​ ពីព្រោះ​យើង​ច្រើន​តែ​រិះគន់​ខ្លួនឯង ​បើ​ប្រៀបធៀប​នឹង​មនុស្ស​ដទៃ។ សុភមង្គល​ពិត​គឺ​ស្ថិត​នៅ​ខ្លួន​អ្នក​ នៅ​ពេល​ដែល​អ្នក​ព្រម​ទទួល​យក​ខ្លួន​ឯង​ជា​នរណា។ ៣. ស្វែង​រក​វិធី​ថ្មី ជា​ជាង​បន្ត​ធ្វើ​រឿង​ចាស់​ដដែល​ ហើយ​រំពឹង​រក​អ្វី​ដែល​ថ្មី​ អ្នក​គួរ​តែ​រៀប​ចំ​ខ្លួន​ដោយ ​ព្យាយាម​រស់​នៅ​ក្នុង​ជីវិត​ថ្មី​ តាម​មធ្យោបាយ​ផ្សេង​មួយ​ទៀត។ និយាយ​ជាមួយ​មនុស្ស​ថ្មីៗ ស្វែងរក​ឬ​ចង់​ដឹង​ចង់​ឃើញ​អំពី​អ្វី​ដែល​នៅ​ជុំវិញ​អ្នក។ សួរ​ខ្លួនឯង​នូវ​សំណួរ​ជា​ច្រើន​ ដែល​អ្នក​មិន​ធ្លាប់​សួរ​ ហើយ​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​ចម្លើយ​ដែល​អ្នក​មិន​ចូលចិត្ត។ នៅ​ពេល​ដែល​អ្នក​ប្រឈម​មុខ​នឹង​រឿង​​ដែល​អ្នក​មិន​ចូលចិត្ត ​វា​កាន់​តែ​ងាយស្រួល​ ក្នុង​ការចង្អុលបង្ហាញ​នូវ​អ្វី​ដែល​អ្នកចូលចិត្ត​ និង​​ក្លាយ​ជា​ផ្នែក​មួយ ​នៃ​វិធី​ថ្មី​របស់​អ្នក។ ៤. រៀន​កំណត់​នូវ​សេចក្ដី​រីករាយ​ដល់​ជីវិត … Continue reading ធ្វើ​យ៉ាងម៉េច​ដើម្បី​រក​ឃើញ​ខ្លួនឯងឃើញ ​នៅ​ក្នុង​ពិភពលោក​នេះ​ ថា​អ្នក​ជា​នរណា?