អ្នកភូមិវាលស្បូវព្រលឹងចុងសក់ ខណះដែលភ្លើងឆេះស្មៅនៅក្បែផ្ទះ
BREAKING NEWS
Search

អ្នកភូមិវាលស្បូវព្រលឹងចុងសក់ ខណះដែលភ្លើងឆេះស្មៅនៅក្បែផ្ទះ

ភ្នំពេញះប្រជាពលរដ្ឋរស់នៅភូមិវាលស្បូវសង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញបាននាំគ្នារត់ប្រសេចប្រសាចពេញភូមិព្រោះតែភ្លើងឆេះស្មៅរាលដាលក្បែផ្ទះសម្បែងរបស់ពួកគាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៥ខែមិថុនា។

តាមប្រភពពីលោកស្រីយន់ សុផល ចៅសង្កាត់វាលស្បូវបានប្រាប់កម្ពយជាថ្មីថា ភ្លើងឆេះស្មៅនិងព្រៃល្បាស់ៗកើតឡើងក្នុងភូមិវាលស្បូវក្បែនិងផ្ទះប្រជាពលរដ្ឋនាកណ្តាលថ្ងៃត្រង់។ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនបុរីប៉េងហួតចំនួន២គ្រឿងនិងរថយន្តរបស់សាលាខណ្ឌច្បារអំពៅ១គ្រឿងថែមទាំងរថយន្តរបស់នគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿងមកបាញ់ពន្លត់ទើបបានស្ងប់ស្ងាត់ទៅវិញនាវេលាម៉ោង១៣និង២០នាទីរសៀលថ្ងៃដដែល។
លោកស្រីចៅសង្កាត់បន្តថាករណីភ្លើងឆេះស្មៅនិងព្រៃល្បាស់នេះគឺច្រើនតែអ្នករកឃ្មុំដុតយកផ្លឹតឃ្មុំលុះឆេះខ្លាំងឡើងទើបពួកគាត់រត់គេចអស់។សំណាងណាស់ដែលរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងទៅបាញ់ពន្លត់ទាន់ពេល។

ទាក់ទិនទៅនិងករណីអគ្គិភ័យនេះលោក គ្រី ហ៊ុច មន្ត្រីប្រចាំការសាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថានៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅតែងមានករណីភ្លើងឆេះស្មៅសឹងរាល់ថ្ងៃដែលភាគច្រើនគឺសង្កាត់និរោធ វាលស្បូវ ព្រែកឯង ក្បាលកោះ ព្រែកប្រានិងព្រែកថ្មី។ព្រោះសង្កាត់ទាំងនេះសម្បូទៅដោយដីវាលចំការនិងស្មៅហើយក៏មានអ្នកដើររកឃ្មុំដុតព្រៃធ្វើយ៉ាងណាឲ្យតែឃ្មុំដោយមិនខ្វល់ពីផលប៉ះពាល់ផ្ទះសម្បែងឬផលដំណាំប្រជាពលរដ្ឋឡើយ៕

អត្ថបទ៖នរា

ចុចអាន៖ កងទ័ពមួក​ខៀវ​កម្ពុជា​ ត្រូវចុះបញ្ជីស្លាប់ដំបូងចំនួន ២ ករណីដែលបណ្តាលមកពីជំងឺ coronavirus