BREAKING NEWS
Search

មួយប៉ព្រិចភ្នែកសោះ ផ្ទះចំនួន៦ខ្នង ត្រូវភ្លើងឆេះខ្ទេចខ្ទី គ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ

ខេត្តបន្ទាយមានជ័យ៖ មួយប៉ព្រិចភ្នែកសោះផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវភ្លើងឆេះខ្ទេចខ្ទីអស់គ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារឯណោះ។ ហេតុការណ៍នេះកើត​ឡើងវេលាម៉ោង១២យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះដំបូង មានឈ្មោះ ប៊ុនម៉ៅ អាយុ៦២ ឆ្នាំ ២ លោកមួង សេងគី ចុងភៅការ ៣លោកស្រី មួង សាវយិច ចុងភៅការ ៤ លោកសាន់ លក់បាញ់ឆែវ ៥លោក ជួយ អាជីវករ ៦ តាម៉ៅពិកាជើង ទាំង៦គ្រួសារនោះ រស់ភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងរបស់ប្រជាពលរដ្ឋនៅជិតនោះបាននិយាយប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញភ្លើងឆេះចេញពីផ្ទះឈ្មោះប៊ុនម៉ៅមួយប៉ព្រិចភ្នែកឆ្លើងឆាបឆេះពេញទំហឹងតែម្តងស្របពេលនោះមានប្រជាពលរដ្ឋជិតខាន និងសមត្ថកិច្ចចំរុះមានកំលាំងរដ្ឋបាលស្រុកមង្គលបូរី នគរបាលស្រុកមង្គលបូរី និងកំលាំងអាវុធហត្ថជាច្រើននាក់និងមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការ និងស្រុកមង្គលបូរីចំនួន៧គ្រឿងនាំគ្នាជួយបាញ់ពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ២ម៉ោងក្រោយមកទើបភ្លើងបានរលត់ជាស្ថាពរដោយគ្មានរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀតនោះឡើយ។

សម្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវភ្លើងឆេះទាំង៦ខ្នងអស់ទាំងស្រុងមិនដឹងថា គិតជាប្រាក់អស់ប៉ុន្មានម៉ឺនដុល្លារនោះទេហើយបើតាមអ្នកជំនាញបានធ្វើការសន្និដ្ឋានថា ផ្ទះដែលឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើងព្រោះនៅតំបន់នេះមានខ្សែភ្លើងរញ៉េរញៃពេញតែកន្លែងភ្លើងឆេះតែម្តង។ ចំណែកម្ចាស់ផ្ទះបានត្រឹមតែអង្គុយយំលែងចេញស្រែកថាខំរកស៊ីអស់មួយជីវិតហើយសល់លុយផ្ទះនិងឥវ៉ាន់បន្តិចបន្ទួចគ្រាន់តែមួយប៉ព្រិចភ្នែកសោះត្រូវភ្លើងឆេះអស់គ្មានសល់គេថាសុខចិត្តឲ្យលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ សូម្បីកន្តុរ១ក្បាលក៏មិនសល់ដែរ៕

អត្ថបទ៖ គង្គា

ចុចអាន៖ សត្វទន្សោងឈ្មោល​មួយ​ក្បា​ល ស្លាប់ក្នុងសភាពស្អុយរលួយ