BREAKING NEWS
Search

ផ្ទះ​មួយ​ខ្នង ​ព្រមទាំង​សម្ភារៈ​តម្លៃ​រាប់​លាន​រៀល ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក

តាកែវ ៖ ផ្ទះ​បេតុង​ក្រោម ឈើ​ខាងលើ​មួយ​ខ្នង រួម​នឹង​សម្ភារៈ​មានតម្លៃ​រាប់លាន​រៀល ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ម៉ត់​គ្មាន​សល់ ដោយ​មិន​អាចជួយ​សង្គ្រោះបាន នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩។

ករណី​អគ្គិភ័យ​នេះ កើតឡើង​នៅ​ភូមិ​ខ្មា​រ​ធំ ឃុំ​ពា​រាម ស្រុក​បាទី ខេត្ត​តាកែវ ដែល​មាន​ម្ចាស់ ប្តី​ឈ្មោះ ឌី សុទ្ធ អាយុ​៦៩​ឆ្នាំ និង ប្រពន្ធ ធន់ ភុ​ញ អាយុ​៦៥​ឆ្នាំ។ ផ្ទះ​ ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ មាន​ទំហំ​៦​ម ×៧​ម និង បន្ទប់​៥​ម​×៦​ម ក្រៅ​ពីនេះ មានទ្រព្យ​សម្បត្តិ​ទាំងអស់​ដូចជា ម៉ូតូ​០២​គ្រឿង ស្រូវ​១​តោន និង​សម្ភារៈ ឯកសារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ផង​ដែរ។ ហេតុការណ៍​នេះ​ដែរ ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិនបាន​នៅផ្ទះ​នោះ​ទេ​ ទើប​ឆេះ​បាត់បង់​ទ្រព្យសម្បត្តិ​ម៉ត់​ដោយ​មិន​អាច​យកចេញ​បាន។

ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​ពន្លត់​អគ្គិភ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ចុះ​អន្តរាគមន៍​ពន្លត់​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល​ដល់​លំនៅឋាន​ផ្សេងៗ​ទៀត តែ​គួរ​ឲ្យ​សោកស្តាយ​ផងដែរ ដែល​មិនអាច​ជួយសង្គ្រោះ​ផ្ទះ​រងគ្រោះ​បាន​ដោយ​ជោគជ័យ ព្រោះ​អគ្គិភ័យ​ឆាបឆេះ​លឿន​ពេក៕

​អត្ថបទ ៖ វីរៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114