ឆ្លង​ចរន្តអគ្គិសនី​ បង្ក​ជា​អគ្គិភ័យ​ឆេះ​ខ្សែភ្លើង​នៅ​ក្បែរ​Park Cofee ផ្អើល​ពលរដ្ឋ និង​សមត្ថកិច្ច

ភ្នំពេញ ​៖ ​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​នេះ​បន្តិច ​មាន​ហេតុការណ៍​ ឆ្លង​ចរន្តអគ្គិសនី​បង្កើត​ជា​អគ្គិភ័យ​ឆេះ​ខ្សែភ្លើង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ប៉ុន្តែ​មិនទាន់​រលត់​នៅឡើយ​ទេ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​Park Cofee ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០​កែង​៥១ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

សេចក្ដី​រាយការណ៍​ បាន​បន្ត​ថា ​ក្រោយ​​ពី​មាន​ហេតុ​ការណ៍​នេះ​ភ្លាម ​សមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ​ បាន​ ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់។ ក្រោយ​មក ​រថយន្ត​ពន្លត់​អគ្គិភ័យ ក៏​បាន​ចុះ​មក​ដល់​​ ប៉ុន្តែ​មិន​ហ៊ាន​បាញ់​ទឹក​ពន្លត់​នោះ​ទេ​ ​រង់​ចាំ​បិទ​កាប៊ីន​ធំ​សិន។ ក្រោយ​បិទ​កាប៊ីន​ធំ​រួច ​រថយន្ត​ពន្លត់​អគ្គិភ័យ​នោះ ក៏​បាញ់​ពន្លត់​រហូត​រលត់​តែម្ដង៕

ឌួងវីរៈជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114