បន្ទាន់!!! អគ្គិភ័យ​កំពុង​ឆាប​ឆេះ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​តា​ខ្មៅ​យ៉ាង​សន្ធោសន្ធៅ​សមត្ថកិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង​អន្តរាគមន៍

កណ្ដាល ៖ នៅ​វេលាម៉ោង​ប្រមាណ ៥និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​តាខ្មៅ​ ដែល​ខណៈ​ពេល​នេះ​សមត្ថកិច្ច​ ក៏ដូចជា​រថយន្ត​ពន្លត់​និង​បង្ការ​អគ្គីភ័យ​របស់ស្នងការ​ដ្ឋាន​នគរបាល​កំពុង​អន្តរាគមន៍​ ភ្លាមៗ​នៅ កន្លែងកើតហេតុ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង សន្ធោសន្ធៅ​នេះកើតឡើង នៅ​សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល។

តាមប្រភព​ដដែល​បាន​បន្ត​ថា អគ្គិភ័យ​ដែល​ឆាបឆេះ​នេះ គឺ​កើត​នៅ​ចំណុច ក្រោយសាលាស្រុកតាខ្មៅតែម្តង ភ្លាមៗ​រថយន្ត​ពន្លត់​និង​បង្ការ​អគ្គិភ័យ​របស់​ស្នងការ​ដ្ឋាន​នគរបាល ខេត្តកណ្ដាល​ ​បាន​ចុះអន្តរាគមន៍។

គួរ​បញ្ជាក់​ថា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​អគ្គិភ័យ​ឆាបឆេះ​នៅ​ឡើយ​ទេ៕
ព័ត៌មាន​ពិស្ដារ កម្ពុជាថ្មីនឹង​ជម្រាប​ជូន​ជា​បន្ត​បន្ទាប់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114