អគ្គិភ័យ​ ​ឆាបឆេះ​ផ្ទះ​កាត់ដេរ​មួយ​កន្លែង ​បណ្ដាល​មក​ពី​ដុត​ទៀន​ធូប​សែន​ថ្ងៃ​សីល

ភ្នំពេញ ៖​ អគ្គិភ័យ ​បាន​ឆាបឆេះ​ផ្ទះ​កាត់ដេរ​មួយកន្លែង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់​មួយ​ចំនួន ដែល​បណ្ដាល​ពី​ការ​ដុត​ទៀន​ធូប​សែន​ថ្ងៃ​សីល។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ចំណុច​ជិត​ភោជនីយដ្ឋាន​បឹង​មាស​ ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ។

ភ្លាមៗ​រថយន្ត​អគ្គិភ័យ​នៃ​ក្រុមហ៊ុន OCIC និង​ស្នងការដ្ឋាន​នគរបាល​រាជធានី ​បាន​ចេញ​ជួយ​ពន្លត់​អន្តរាគមន៍​រលត់​ទៅវិញ​នៅ​ប្រហែលជា​កន្លះ​ម៉ោង​ក្រោយ។ សមត្ថកិច្ច​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ចាន់ ស៊ី​ណេ​ត ភេទ ស្រី អាយុ​២៥ ឆ្នាំ មុខរបរ លក់​ខោអាវ។ សម្ភារៈ​ខូចខាត ដោយ​អគ្គិភ័យ​រួមមាន ទូ​ដាក់​ខោអាវ​ចំនួន​២​ ម៉ាស៊ីន​ត្រជាក់​ចំនួន​១​សម្លៀក​បំពាក់​សម្រាប់​លក់​ដូរ ខូចខាត មួយ​ចំនួន។

ករណី​ខាង​លើ​នេះ ​បណ្តាល​មក​ពី​ ដុត​ទៀន​ធូប​ សែន​ដូនតា ហើយ​ចំពោះ​ការ​អន្តរាគមន៍ កម្លាំង​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៥​គ្រឿង តែ​ប្រើ​អស់​២​គ្រឿង។

បច្ចុប្បន្ន​ករណី​អគ្គិភ័យ​ខាងលើ​ បាន​រលត់​ទាំង​ស្រុង នៅវេលា​ម៉ោង​១៤​និង​០០​នាទី៕
ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114