ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​ឈើ​ចាស់ៗ​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​តុទូ​នៅ​ខណ្ឌ​ដង្កោ ផ្អើល​សមត្ថកិច្ច​ជួយ​អន្តរាគមន៍

ភ្នំពេញ ​៖​ គំនរ​ឈើ​ចាស់ៗ ​នៅ​ក្នុង​ទីតាំង​សិប្បកម្ម​កែច្នៃ​តុ​ទូ​មួយ​កន្លែង ​ត្រង់​ចំណុច​ផ្ទះ​លេខ​០៩ ក្នុង​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ​​​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ និង​ សមត្ថកិច្ច​ ចុះ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់ ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​មាន​ឈ្មោះ​ សរ មោលី​ឌ​មា​ជោតិក ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខ​របរ បើក​សិប្បកម្ម បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ។

នៅ​ក្នុង​ករណី​អគ្គិភ័យ​ខាង​លើ​នេះ​ បណ្ដាល​មកពី​ជាង​ផ្សារ​ដំបូល​ខ្ទាត​កម្ទេច​ធូប​ផ្សារ​ចូល​គំនរ​ឈើ ទើប​​មានការ​ឆាបឆេះ​បែបនេះ​តែម្តង​ទៅ ប៉ុន្តែ​មិន​មាន​មនុ​ស្ស​ណា​ម្នាក់​ទទួលរង​គ្រោះថ្នាក់​នោះ​ឡើយ។ ចំពោះ​ទំហំ​ នៃ​ការខូចខាត គឺ​ឆេះ​តែ​ឈើ​ចាស់ៗ​មួយ​ចំនួនធំ​ប៉ុណ្ណោះ។

សមត្ថកិច្ច​បាន​បន្ថែម​ទៀត​ថា ការប្រើប្រាស់​រថយន្ត​អគ្គិភ័យ​អស់​ចំនួន​០២​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​សាលា​ខណ្ឌ​០១​គ្រឿង​ និង​រថយន្ត​ស្រា​បៀ​រកម្ពុជា​០១​គ្រឿង ដោយ​ធ្វើ​ការ​បាញ់​ពន្លត់​ជាង​១​ម៉ោង​ ទើប​រលត់ទៅវិញ​ទាំងស្រុង ​នៅ​យប់​ថ្ងៃកើតហេតុ​ដដែល៕



​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114