BREAKING NEWS
Search

បើ​មិន​ចង់​បាក់​មុខ ណាត់ជួបគ្នាលើកដំបូង មិនគួរធ្វើរឿងប៉ុន្មានយ៉ាងនេះទេ

បើចង់ឲ្យដំណើរនៃការណាត់ជួបលើកដំបូងប្រព្រឹត្តិទៅបានល្អ និងជោគជ័យ សូមត្រៀមខ្លួនចៀសវាងនូវចំណុចប៉ុន្មានប្រការដូចខាងក្រោមនេះ៖

កុំទៅយឺតពេល :  បើអ្នកទៅយឺតក្នុងការណាត់ជួបលើកដំបូង បានន័យថាភាពជោគជ័យរបស់អ្នកបានធ្លាក់មកត្រឹម ៥០% រឺក៏តិចជាងនេះ ព្រោះអ្នកកំពុងបង្ហាញពីភាពគ្មានទំនួលខុសត្រូវមិនមិនគោរពពេលវេលា លុះត្រាតែអ្នកមានហេតុផលដ៏សមរម្យមួយ។

ស្លៀកពាក់សមរម្យ :  ស្លៀកពាក់សមទៅនឹងទីតាំងណាត់ជួប តើសក្តិសមទេ? បើអ្នកតែងខ្លួនដូចរៀបនឹងឡើងឆាកសម្តែងសម្រាប់ការណាត់ជួបគ្នាត្រឹមតែនៅក្នុងភោជនីយដ្ឋានដ៏សាមញ្ញមួយ វាពិតជាចម្លែកពេកហើយ។ ដៃគូរបស់អ្នកនឹងមានភាពភ្ញាក់ផ្អើល បើនិយាយឲ្យចំគឺហួសចិត្ត។  ម្យ៉ាងទៀតគេអាចនឹងយល់ថា អ្នកជាមនុស្ស មិនសូវម៉ត់ចត់និង មិនសូវយល់កាលៈទេសៈ ។

កុំសម្តែងជាអ្នកណា :  ផ្សេងក្រៅពីខ្លួនអ្នកផ្ទាល់ កុំអឺអើតាមគេ! បើដៃគូនិយាយថា គេចូលចិត្តមនុស្សដែលមានចំណូលចិត្តស្តាប់ចម្រៀងបុរាណ ហើយអ្នកក៏ធ្វើជាឆ្លើយថា ខ្ញុំក៏អញ្ចឹងដែរ  ដើម្បីឲ្យត្រូវតាមគេ ទាំងដែលអ្នកមិនដែលពេញចិត្តសោះ នោះជាកំហុសដ៏ធំមួយ ព្រោះអ្នកបានកុហកតាំងតែពីដើមទី ហើយអ្វីដែលអ្នកធ្វើបន្ទាប់មកគឺគ្រាន់តែជា ការសម្តែងប៉ុណ្ណោះ។

កុំសួរនាំច្រើនពេក :  ជាធម្មតាពេលណាត់ជួប តែងតែមានការសន្ទនាគ្នា និងសួរនាំទៅវិញទៅមក ដូចេ្នះប្រការល្អ គួរកុំសួរគេច្រើនពេក ហើយក៏ពុំគួរសួរអ្វីដដែលៗផងដែរ។

កុំជូននៅវត្ថុអ្វី :  មិនចាំបាច់ជូនវត្ថុក្នុងការណាត់ជួបលើកដំបូងទេ ព្រោះថាវាគ្រាន់តែជាដំណាក់កាលនៃការស្គាល់គ្នាប៉ុណ្ណោះ មិនទាន់ឈានទៅរកលក្ខណៈពិសេសអ្វីមួយនៅឡើយទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ ស្នេហាដើរដល់ផ្លូវទាល់ហើយបើមានសញ្ញាទាំងនេះ

ចុចអាន៖ វិធីកាត់បន្ថយភាពសោកសៅក្រោយពីបែកបាក់ឬលែងលះគ្នាភ្លាមៗ