BREAKING NEWS
Search

ពលរដ្ឋមែលប៊ន​ជាង ៥លាននាក់ ត្រូវ​បង្ខាំង​មិន​ឲ្យ​ចេញ​ពី​ផ្ទះ ដោយ​សារ​ការ​ផ្ទុះ​រាតត្បាត​រលកទី២

ពលរដ្ឋ​អូស្ត្រាលីជាង ៥លាននាក់ ក្នុង​​ទីក្រុង​មែល​ប៊ន ត្រូវ​គេ​បង្ខាំង​​មិន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ទីក្រុង​ឡើយ ដោយ​សារទីក្រុង​ធំ​បំផុត​ទី២ របស់​អូស្ត្រាលី​មួយ​នេះ បាន​រក​ឃើញ​ករណី​ឆ្លង​រាតត្បាត​វីរុស​កូវីដ ១៩ ជាបន្ត​បន្ទាប់​ក្នុង​សហគមន៍​ពលរដ្ឋ​រស់​នៅ។

ការ​ចាក់​សោរ​ទីក្រុងមែល​ប៊ន ត្រូវ​គេ​អនុវត្តកាល​ពីថ្ងៃ​ព្រហស្បត្តិ៍ ក្នុង​នោះ​មាន​តែ​ការ​រិត​ត្បឹត​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ចាកចេញ​ពី​ បើ​មិន​មាន​កាចាំ​បាច់​ទៀត​ផង។

អាជ្ញាធរ​ក្រុង បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ជាង ៥លាននាក់ ត្រូវ​នៅ​ក្នុង​ផ្ទះ​រយៈ​ពេល ៦សប្តាហ៍ ក្រោយ​ទី​ក្រុង​នេះ ​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​វីរុស​កូវីដ ១៩។

រដ្ឋ​វីតូរីយ៉ា ត្រូវ​ចាត់​ទុក​ជា​កន្លែង​​តែ​មួយ​គត់​មិន​អាច​ធ្វើ​ការ​ទប់​ស្កាត់​ការ​រាតត្បាត​បាន ខណៈ​បណ្តា​រដ្ឋ​ផ្សេង​ទៀត សុទ្ធ​តែ​ជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​នា​ពេល​កន្លង​មក។

ទោះ​ជា​យ៉ាង​ណា សកម្មភាព​ពលរដ្ឋ​អូស្ត្រាលីជា​ច្រើន​សែន​នាក់ ដែល​បាន​សម្រុក​ចេញ​ទី​កាន់​ព្រំ​ប្រទល់​រដ្ឋក្បែរ​ៗនោះកាល​ពី​ថ្ងៃពុធ ពិសេស​រដ្ឋ New South Wales ដែល​នៅ​កៀក​បំផុត​ជាមួយទី​ក្រុង​មែលប៊ន កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ជំនាញ​បារម្ភ​ខ្លាំង ពី​ហានិភ័យ​ឆ្លត​រាតត្បាត​ទៅ​កាន់​បណ្តា​រដ្ឋផ្សេងៗ​ទៀត។

ថ្លែង​ទៅ​កាន់​ទូរទស្សន៍ ABC អូស្ត្រាលី លោក​​ស្រី Mary-Louise McLaws អ្នក​ជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​បាន​ឲ្យ​ដឹង​ថា “យើង​បាន​រក​ឃើញ​ករណី​មួយ​ចំនួន​នៅ​តាម​ព្រំ​ដែន​រដ្ឋ​ដែល​នាំ​ចូល​ពី​រដ្ឋ​វីចតូរីយ៉ា ដែល​កត្តា​នាំ​អាច​នឹង​ធ្វើ​ឲ្យ​ការ​ផ្ទុះ​រាតត្បាត​កាន់​តែ​ខ្លាំង​ឡើង ពិបាក​នឹង​គ្រប់​គ្រង​ស្ថានការណ៍”។

គិត​មក​ទល់​នឹង​ពេល​នេះ អូស្ត្រាលី មាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ ១៩ សរុបក្រោម ៩ពាន់​នាក់ ក្នុង​នោះ ១០៦នាក់ស្លាប់ ប៉ុន្តែ​អ្នក​ជំនាញ​បារម្ភ​ថា រលក​ទី​ ២ ដែលកំពុង​ផ្ទុះ​ចេញ​ពី​ទីក្រុងមែលប៊ន អាច​នឹង​ធ្ងន់ធ្ងរ​ស្មាន​មិន​ដល់។

ប្រែសម្រួល៖ សុភា
ប្រភព៖ Japantimes

អត្ថបទ​ពាក់ព័ន្ធ៖