ធ្លាក់យន្តហោះរួមជាមួយអ្នកដំណើរ ១០៧ នាក់នៅប៉ាគីស្ថាន ស្លាប់របួសមិនទាន់ដឹង!

មន្ត្រីអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេសប៉ាគីស្ថាននិយាយថា យន្តហោះដឹកអ្នកដំណើរមួយដែលមានផ្ទុកមនុស្ស ១០៧ នាក់បានធ្លាក់ជាងមួយម៉ោងមុននេះនៅភាគខាងត្បូងនៃប្រទេស។សាក្សីនិយាយថា យន្តហោះ Airbus A320 ទំនងជាព្យាយាមចុះចត ២ ទៅ ៣ ដងមិនបានសម្រេច មុនពេលបុកដីគំហុគ។
អ្នកនាំពាក្យរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលនិយាយថាយន្ដហោះ នេះជារបស់ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថានអន្តរជាតិអ៊ែរឡាញ (PIA) ហើយចំណុចដែលធ្លាក់គឺនៅជិតកំពង់ផែភាគខាងត្បូងទីក្រុងការ៉ាជី។

មិនមានរបាយការណ៍ភ្លាមៗអំពីចំនួនអ្នកស្លាប់និងរបួសឡើយ។

លោកបាននិយាយថាយន្តហោះបានទៅដល់ភាគខាងកើតនៃទីក្រុងឡាហ័រដោយដឹកអ្នកដំណើរ ៩៩ នាក់និងសមាជិកនាវិក ៧ នាក់។

មន្រ្តីអាកាសចរណ៍ស៊ីវិលជាន់ខ្ពស់បាននិយាយថា ការវិភាគទំនងហាក់ដូចជាយន្ដហោះមិនអាចបើកកង់បានដោយសារកំហុសបច្ចេកទេស មុនពេលចុះចត។

កងទ័ពប៉ាគីស្ថានវិញបាននិយាយថា កម្លាំងប្រតិកម្មរហ័សនិងកងទ័ពជាច្រើន​ទៅដល់ទីតាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះសហការជាមួយអង្គភាពរដ្ឋបាលស៊ីវិល។

ចម្រើន តារា


ចុចតំណរនេះ​ទស្សនាវីដេអូពេលយន្តហោះធ្លាក់

ថ្មី! វីដេអូធ្លាក់យន្តហោះនៅប៉ាគីស្ថាន!