ហេតុផល​ដែល​អ្នក​គួរ​ជ្រើសរើស ​ធ្វើ​តាម​ក្ដី​សុបិន​របស់​ខ្លួនឯង

ដើរ​តាម​ក្ដី​សុបិន ​គឺ​ជា​អាថ៌កំបាំង​មួយ​នៃ​ការ​រស់​នៅ​ប្រកប​ដោយ​សុភមង្គល។ វា​គឺ​ជា​ផ្លូវ​ជីវិត​ដែល​អ្នក​មិនដែល​សោកស្ដាយ ​ក្នុង​ការ​ជ្រើសរើស។

ទោះ​យ៉ាងណា​ អ្នក​គួរ​តែ​ធ្វើការ​ជ្រើសរើស​ដោយខ្លួនឯង​ ហើយ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ​កុំ​ឲ្យ​មាន​ឥទ្ធិពល ​ពី​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ មក​ជា​ឧបសគ្គ​ឲ្យ​សោះ។

នេះ​ជា​ហេតុផល ​ដើម្បី​ធ្វើ​តាម​ក្ដី​សុបិន​ខ្លួន​ឯង​ ជាជាង​មិនបាន​រើស៖

១. មានសុភមង្គល

មូលហេតុ​ជាក់ស្ដែង​ដែល​ធ្វើ​តាម​ក្ដី​សុបិន​ គឺ​ដោយសារ​តែ ​អ្នក​នឹង​សប្បាយ​ចិត្ត​ ជាងការដែល​មិន​បានធ្វើ​តាម​សុបិន​ខ្លួនឯង។ ធ្វើអ្វី​ដែល​អ្នក​ចូលចិត្ត​ និង​ស្រលាញ់​អ្វី​ដែល​អ្នក​ធ្វើ​ គឺ​ជា​អាថ៌កំបាំង​សម្រាប់​ភាព​ជោគជ័យ​នៃ​អាជីព​ និង​ជា​ជំនាញ​ពិតប្រាកដមួយ​ឆ្ពោះទៅរកលទ្ធផល។

កុំ​បោះបង់​ចោល​ក្ដី​សុបិន ​ហើយ​កុំ​ព្រោះ​តែ​មនុស្ស​ជុំវិញ​ខ្លួន ​​និយាយ​មិនល្អ​ពី​សុបិន​របស់​អ្នក ​ឲ្យ​សោះ។

២. អ្នក​នឹង​តស៊ូ​ជម្នះ​វា​ឲ្យ​បាន

ដើម្បី​ប្រកាន់​ខ្ជាប់​នូវ​សុបិន​ វិធី​របស់​អ្នក​គឺ​មិន​ងាយ​បោះបង់​វា​ចោល ដោយ​ដឹង​ថា ​អាជីព​ដែល​អ្នក​បាន​ជ្រើសរើស​ គឺ​ជា​អាជីព​មួយ​ ដែល​មាន​ក្នុង​សុបិន​ ​ហើយ​នឹង​បន្ត​ធ្វើការ​ សូម្បី​តែ​ពេល​លំបាក​ក៏​ដោយ។

៣. បង្ហាញ​អ្នក​ដទៃ​ខុសមួយគ្រា

ការ​ពិត​ដែល​ថា ​​អ្នក​កំពុង​ដើរ​តាម​ក្ដី​សុបិន​ ហើយ​នឹង​មាន​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ ស្ទើរ​តែ​ទាំងអស់ ប្រាកដជា​និយាយ​មិន​ល្អ​ ឬ​បំបាក់​ទឹកចិត្ត​យើង​មិនខាន។

ផ្ទុយ​ទៅ​វិញ​ សម្រាប់​មនុស្ស​មួយ​ចំនួន​ នេះ​អាច​ជា​បញ្ហា​ប្រឈម​ និង​ការ​លើក​ទឹក​ចិត្ត​ ក្នុង​ការ​បន្ត​ការងារ​របស់​យើង។ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​បាន​ ទោះ​បង្ហាញ​ពួកគេ​ខុស​មួយ​គ្រា​ក៏ដោយ។

៤. មិន​មាន​ការ​សោកស្តាយ

រើស​តាមក្ដី​សុបិន​ដែល​ខ្លួន​ស្រលាញ់ ​ទោះ​ខុស​ឬ​ត្រូវ ​អ្នក​ក៏​មិន​ចាំ​បាច់​ស្ដាយ​ក្រោយ ​ជាង​មិន​បាន​រើស​យក​វា។ ដូច្នេះ ស្ថិត​ក្នុង​គ្រា​នេះ ​អ្នក​នឹង​ចែក​រំលែក​ភាព​លំបាក​ទាំងនោះ​ ហើយ​នឹង​ចងចាំ​តម្លៃ​របស់​វា ​និង​មាន​មោទនភាព​នៅ​អ្វី​ដែល​ខ្លួន​ឯង​បាន​រើស​យក។

៥. រស់​នៅ​ជាមួយ​អារម្មណ៍​នៃ​ការ​ផ្សងព្រេង

អ្នក​មិន​អាច​ទស្សន៍ទាយ​បាន​ទេ​ថា​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​អ្នក​នៅ​តាម​ផ្លូវ​ ឆ្ពោះ​ទៅ​ក្ដី​សុបិនមួយនោះ។ ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​រំភើប ​និង​រីករាយ។

ការ​តស៊ូ​និង​ដោះស្រាយ​ ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​ហេតុការណ៍​ ដែល​មិន​បាន​គិត​ទុក ​គឺ​ជា​បទ​ពិសោធន៍​ដ៏​រំភើប ​ដែល​គួរ​នឹង​ចងចាំ។

៦. ចេញ​ពី​តំបន់​សុខស្រួល (Comfort Zone)

វិធី​នេះ​អ្នក​នឹង​លែង​រស់នៅ​ក្នុង​តំបន់​សុខ​ស្រួល​ទៀត​ហើយ។ អ្នក​នឹង​ត្រូវ​បំពេញ​ការ​ភ័យខ្លាច​ ហើយ​ដោះស្រាយ​បញ្ហា​ប្រឈម​ ដែល​នឹង​កើតឡើង​នៅ​លើ​ផ្លូវ​របស់​អ្នក។

៧. ស្គាល់​ខ្លួនឯង​កាន់​តែ​ច្បាស់

នៅ​ពេល​ដោះស្រាយ​បញ្ហា​លំបាក ​អ្នក​នឹង​ទទួល​បាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ខ្លួនឯង ការ​ភ័យ​ខ្លាច​ ភាព​ខ្លាំង ​ភាព​ទន់ខ្សោយ ​និង​សក្ដានុពល​ដែល​អ្នក​មិន​បាន​ដឹង​ នឹង​ត្រូវ​បង្ហាញ​រួមគ្នា​ក្នុង​ពេល​តែ​មួយ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​គួរ​តែ​ជ្រើសរើស ក្ដី​សុបិន​ខ្លួនឯង​៕

ចុចអាន៖វិធី​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ ​ដើម្បី​ឈាន​ទៅ​រកការបើក​អាជីវកម្ម​ដំបូង​ក្នុង​អាយុខ្ទង់ ២០ ឆ្នាំ

ចុចអាន៖គន្លឹះ ៦ យ៉ាង​ធ្វើ​ឲ្យ​ដំណើរការ​ការ​ប្រជុំ​ធំៗ​​ ប្រកបដោយ​ជោគជ័យ​មិន​មាន​គំនិត​ខ្វែង​គ្នា

ប្រែសម្រួល៖ សាង ស្រីល័ក្ខ