BREAKING NEWS
Search

អ្នកកាសែតលោកខាងលិចត្រូវបង្ខំចេញ​ពីប្រទេសចិន ក្រោយស្ថានភាពចិន-អាមេរិក កាន់តែតានតឹង

ស្ថានភាពតានតឹងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយរវាងចិន និងអាមេរិក បានកំពុងធ្វើឲ្យបណ្តាសារព័ត៌មានលោកខាងលិច ក្លាយជាផ្ទាំងស៊ីបរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដោយប្រឈមការឆាប់ខ្លួន ឬមិនអាចអនុញ្ញាតឲ្យត្រឡប់ទៅប្រទេសកំណើតជាដើម។

ពេញមួយឆ្នាំកន្លងទៅ អ្នកកាសែតបរទេសដែលបម្រើការឲ្យអង្គភាពព័ត៌មានលោកខាងលិច ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសចិន ដោយភាគច្រើន ការងារព័ត៌មានរបស់ពួកគេ ត្រូវបានផ្អាកដោយរដ្ឋាភិបាលចិន ឬបិទអង្គភាពចោលតែម្តង។

ក្លិបអ្នកកាសែតបរទេសក្នុងប្រទេសចិន បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ត្រឹមពាក់កណ្តាលឆ្នាំ ២០២០ នេះ អ្នកកាសែតលោកខាងលិចសរុប ១៧នាក់ ត្រូវបានបណ្តេញចេញពីប្រទេសចិន ដោយសុទ្ធតែជាប់ពាក់ព័ន្ធជាមួយស្ថានភាពតានតឹងរវាងចិន និងអាមេរិក ខណៈរដ្ឋាភិបាលក្រុងប៉េកាំង អះអាងថា ពួកគេទាំងនោះបានកំពុងស៊ើបការណ៍ផ្ទៃក្នុងរបស់ចិន ដើម្បីជាប្រយោជន៍ទៅកាន់អាមេរិក និងសម្ព័ន្ធមិត្តអាមេរិក នាំឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិប្រទេសខ្លួន។

កាលពីខែមុន អ្នកព័ត៌មានពាណិជ្ជកម្មដ៏ល្បីល្បាញសញ្ជាតិអូស្ត្រាលី ដើមកំណើតចិន បម្រើការឲ្យទូរទស្សន៍រដ្ឋចិន CGTN ក្រោមបទចោទប្រកាន់ផ្សព្វផ្សាយព័ត៌មាន បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន និងមិនអនុញ្ញាតឲ្យចាកចេញពីប្រទេសចិន រហូតទាល់តែមានការបំភ្លឺឲ្យបានច្បាស់។

ជាមួយគ្នានេះ អ្នកព័ត៌មានជនជាតិអូស្ត្រាលី ២នាក់ផ្សេងទៀត ក៏ត្រូវបង្ខាំងមិនឲ្យចាកចេញពីប្រទេសចិនដូចគ្នា ប៉ុន្តែក្រោយទទួលបានការចរចាពីស្ថានកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងសៀងហៃ ទើបមានឱកាសធ្វើដំណើរទៅកាន់ប្រទេសខ្លួនវិញ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

អត្ថបទពាក់ព័​ន្ធ៖