BREAKING NEWS
Search

អគ្គិភ័យ ​ឆាបឆេះ​ព្រៃ ​ចំណុច​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​ឃុំ​កំពង់ហៅ និង​ចំណុច​ភ្នំ​ព្រះវិហារ

កំពង់ឆ្នាំង​ ៖​ ​ព្រៃ​នៅ​ចំណុច​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​ឃុំ​កំពង់​ហៅ និង​ចំណុច​ភ្នំ​ព្រះវិហារ ភូមិ​ត្រពាំង​មាស ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ​កាលពី​ ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​០០​នាទី​រសៀល ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​អស់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ។

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​ខាង​លើ​នេះ កម្លាំង​អធិការនគរបាល​ស្រុក ចំនួន ១២​នាក់ បាន​ចេញ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​នោះ​។​

​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ខាង​លើ​នេះ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក សៀង ប៊ុន​សាន អធិការរង​នគរបាល​ស្រុក​កំពង់លែង និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ១​គ្រឿង សរុប​ទឹក​ចំនួន ០២ រថយន្ត​ទើប ភ្លើង​បាន​រលត់​ទាំងស្រុង ៕


អត្ថបទ៖ ថ្លាង ទូច​