ដឹង​ទេ​ថា​ ខេត្ត​កំពង់ធំ​ឆ្នាំ​២០១៩​ សម្រេច​បាន​អ្វីខ្លះ​ក្នុង​ ការងារ​រុក្ខា​ប្រមាញ់ និង​នេសាទ?

កំពង់ធំ​ ៖​ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ខេត្ត​កំពង់ធំ ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​ មាន​រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ ដែល​បាន​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត ​នៅ​ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ ហើយ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ បាន​បង្ហាញ​ពី​សមិទ្ធផល​សម្រេច​បាន​ ក្នុង​ការងារ​រុក្ខា​ប្រមាញ់ និង​នេសាទ​ ក្នុង​វិស័យ​កសិកម្ម​វិស័យ​ផលិតកម្ម និង​បសុព្យាបាល​វិស័យ រួម​ទាំង​វិស័យ​ជលផល។

កិច្ច​ប្រជុំ​នេះ ​ប្រព្រឹត្ត​ទៅ​​ ​ក្រោម​អធិបតីភាព​លោក​​ម៉ាន សូ​គ្រី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ ចាន់ ដា​រា អភិបាលរង​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ព្រមទាំង ប្រតិភូ​អមដំណើរ រួម​ទាំង​ប្រធាន អនុប្រធាន​មន្ទីរ ស្ថាប័ន កងកម្លាំង ចូលរួម​យ៉ាង​ច្រើន​កុះករ​ផងដែរ។

យោង​តាម​របាយការណ៍​បូកសរុប​លទ្ធផល​កិច្ចការ​កសិកម្ម រុក្ខា​ និង​នេសាទ​ ឆ្នាំ​២០១៩ ដែល​បាន​អនុវត្តន៍ កន្លងមក គឺ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ សម្រេច​បាន​ការងារ​រុក្ខា​ប្រមាញ់ និង​នេសាទ​ ក្នុង​វិស័យ​កសិកម្ម​វិស័យ​ផលិតកម្ម និង​បសុព្យាបាល​វិស័យ រួម​ទាំង​វិស័យ​ជលផល​ ក្នុង​នោះ​ ផ្ទៃដី​ស្នើសុំ​១០២ ៨៩២,១៥​ហិកតា ផ្ទៃដី​ដាំ​ដុះ​៦១ ៦៧២,៤៩ ហិកតា​ ផ្ទៃដី​ចៀរ​ជ័រ​៤០ ៧៦២,៦៥​ហ​.​ត និង​ផ្ទៃដី​ចុះបញ្ជី​៦២ ១៧៦,៣៩​ហ​.​ត ដំណាំ​កសិឧស្សាហកម្ម​នៅ​ក្នុង​ខេត្ត​មាន​ដំណាំ​ ស្វាយចន្ទី​៧៨៤៥៥​ហិកតា​ដំឡូង​មី ចំនួន ៥១ ១៨៦​ហិកតា​និង​ស្វាយកែវ​១១ ៨៨៩​ហិកតា។

ចំណែក​វិស័យ​ផលិតកម្ម និង​បសុព្យាបាល​ស្ថិតិ​សត្វ​ក្នុង​ខេត្ត​នេះ​ សរុប​១ ,២០១ ,៦៩៣​ក្បាល​ ថយ​ចុះ​ចំនួន​៤៤២៩៩​ក្បាល​បើ​ធៀប ​កសិដ្ឋាន​ចិញ្ចឹម​សត្វ​សរុប ​ក្នុង​នោះ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ ១៤​កន្លែង​កសិដ្ឋាន​ចិញ្ចឹម​២៨​កន្លែង​និង​កសិដ្ឋាន​០៨​កន្លែង បាន​បង្កើត​ឧស្ម័ន​សរុប​០៨ ស្រុក​បារាយណ៍​០១​ឡូ​ស្រុក​តាំង​គោក​០២​ឡ និង​ស្រុក​០៥​ឡ។

វិស័យ​ជលផល​ខេត្ត​កំពង់ធំ​មាន​៧៩​កន្លែង ​ក្នុង​នោះ​កន្លែង​អភិរក្ស​០៥​កន្លែង និង​កន្លែង​អភិរក្ស​សហគមន៍​ និង​សះ​ជម្រក​៧៤ កន្លែង ដោយមាន​ស្នាក់ការ​កន្លែង​អភិរក្ស​១០​ស្នាក់ការ ​(​សង់​ពី​ថ្ម​ និង​ផែ​បណ្ដែត​០៩) ជលផល​នេសាទ​ចាប់​បាន​៥២ ,៥៨០​តោន ខេត្ត​កំពង់ធំ​មាន​ព្រៃ​សហគមន៍​៨៣​កន្លែង​មាន​ផ្ទៃ​៧៤ ៥៥៨,០២ ហិកតា មាន​ស្ថានីយ​និង​អភិវឌ្ឍ​០៤​កន្លែង​ផ្ទៃដី​២ ៩៤៨ ហិកតា ចម្ការ​ពូជ​ឈើ​១​កន្លែង​ ផ្ទៃដី​សរុប​ចំនួន​១០៤ ហិកតា ព្រៃ​ជំនឿ​សាសនា​០៦ មាន​ផ្ទៃ​២០,៦៧​ហិកតា​កន្លែង សួន​ដាំ​អនុស្សាវរីយ ​០៨​កន្លែង​ផ្ទៃដី​១ ១៣៥,៣៤៧​ហិកតា។

លោក​ម៉ាន សុ​គ្រី រដ្ឋលេខាធិការ​ក្រសួង​រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​មានប្រសាសន៍ ​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ​ចំណុះ​ឲ្យ​មន្ទីរ​កសិកម្ម​ទាំងអស់​ របស់​មន្ត្រី​បំពេញភារកិច្ច​ ដោយ​ទទួល​បាន​នូវ​លទ្ធផល​ជាទី​មោទនៈ និង​បាន​ផ្ដាំផ្ញើ សូម​ប្រែក្លាយ​បញ្ហា​ប្រឈម រួម​ជាមួយ​នឹង​ចំណុច​ឲ្យ​ ទៅជា​កាលានុវត្តភាព ​និង​ជា​កម្លាំង​ចលករ​បន្ថែម​ សហការ​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ។ ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង ពិតជា​បាន​រួម​ចំណែក​យ៉ាងសំខាន់​ដល់​ការ​អភិវឌ្ឍ​​សង្គម​ជំរុញ​គោលដៅ​កាត់បន្ថយ​ភាព​ក្រីក្រ​និង​កំណែទម្រង់​ស៊ីជម្រៅ​រួមទាំង​ការលើក​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​ផ្សារភ្ជាប់​ការអភិវឌ្ឍន៍​ជាមួយ​នឹង​បច្ចេកវិទ្យា​ចំណេះដឹង ចំណេះ​បង្កើន​លទ្ធភាព​និង​ភាព​ប្រកួតប្រជែង​ដើម្បី​ត្រៀម សប​ហ​រណកម្ម​ឱ្យ​កាន់​តែ​មាន​លក្ខណៈ​ទូលំទូលាយ​និង​នៅ​ក្នុង​ពិភព។

លោក​ម៉ាន សុ​គ្រី បាន​សំណូមពរ ឲ្យ​រួម​សហការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងឡាយ​ ស្របតាម​នីតិវិធី​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឆ្លើយតប​ទៅ​នឹង​ចក្ខុវិស័យ​កំណែទម្រង់​កោណ​ដំណាក់កាល​ដោយ​ផ្តោត​ជា​ខាន់​ទៅលើ​ការធ្វើ​នវានុវត្តន៍​ទំនើប​មាន​លក្ខណ​:​បច្ចេកទេស ផែនការ​ផលិតកម្ម​ប្រកួតប្រជែង លើកកម្ពស់​ប្រសិទ្ធភាព បរិ​យា​ប័ន្ន និង​ធន់​នឹង​ការប្រែប្រួល​ដែល​នាំ​ដល់​ការ​កើនឡើង​ប្រាក់ចំណូល ​និង​កំណើន​សេដ្ឋកិច្ច​ កសិកម្ម​ទៅជា​ប្រទេស​ និង​សេវាកម្ម បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម រិះរក​មធ្យោបាយ​និង​វិធានការ​នានា​ដើម្បី រក្សាទុក​កម្លាំង​យុវជន​ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សំដៅ​ប្រែក្លាយ​មាន​លក្ខណៈ​ប្រកួតប្រជែង​បរិ​យា​ប័ន្ន​ធន់​នឹង​ការប្រែប្រួល​ និង​និរន្តរភាព​ដែល​នាំ​ដល់​ការ​កើនឡើង​ប្រាក់​វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ៕
ប៊ុន រដ្ឋា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114