ព័ត៍មានទាន់​ហេតុការណ៏
Search

Jongup អតីត​ក្រុម B.A.P ត្រៀម​ Comeback ជា​មួយ​ផលិត​កម្ម​ថ្មី

នៅ​ថ្ងៃ​ទី​២១​វិច្ឆិកា​សារព័ត៌មានកូរ៉េបាន​បង្ហើប​ថា Jongup បាន​ចុះ​កុងត្រា​ជា​មួយ​និង​ក្រុមហ៊ុន The Groove Company។ ខាង​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា
“Jongup មាន​សមត្ថភាព​លើស​ពី​ការ​ស្មាន​នៅ​ពេល​ដែល​និយាយ​ពី​ការ​រាំ​ច្រៀង​និង​ការងារ​ជា​ច្រើន​ទៀត​ ដូច្នេះ​យើង​រីករាយ​ដែល​បាន​ចុះ​កុងត្រាផ្ដាច់​មុខ​ជា​មួយ​គាត់។ សូម​ផ្ញើ Jongup ដោយ​ក្ដី​ស្រឡាញ់​និង​ការ​គោរព​ស្រលាញ់​របស់​អ្នក​ដោយ​ការ​គាំទ្រ​​ការ​ច្រៀង​ឬ​សម្ដែង​សិល្បៈ​ទោល​របស់​គាត់​ផង” ។


Jongup ក៏​បាន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ដែរថា «ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​បានក្លាយ​ទៅ​ជា​តារា​ចម្រៀង​ទោល​ហើយ​សូមនៅតែ​បន្ត​ការ​គាំទ្រ​រាល់​ការ​សម្ដែង​និង​ច្រៀង​គ្រប់​កម្មវិធី​របស់​ខ្ញុំ​ហើយ​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​តែង​តែ​ជឿជាក់​ខ្ញុំ​និង​រង់​ចាំ»។
របាយការណ៍ដដែលក៏បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា Jongup កំពុង​ធ្វើ​ការ​ហាត់​សម្ដែង ​និង​ច្រៀង​ទោល​ហើយ នឹង​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​នៅ​ខែ​មីនា​ឆ្នាំ ២០២០ ។

គួរ​រំឭក​ថា អាល់ប៊ុមចុងក្រោយរបស់ B.A.P មុន​បំបែក​ក្រុមគឺ “B.A.P Unplugged 2014” ដេលបានចេញតាំងពីខែមិថុនាថ្ងៃទី៣ឆ្នាំ២០១៤ ៕