កម្ពុជា ​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវីដ​១៩​ចំនួន​២​នាក់​បន្ថែម​ទៀត​ សរុប​៩៨​នាក់

ភ្នំពេញ​ ៖ ​ក្រសួង​សុខាភិបាល​កម្ពុជា ​នៅ​​យប់​ថ្ងៃ​ទី​២៦​ ខែ​មីនា ​ឆ្នាំ​២០២០​នេះ​ បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​១៩​ ចំនួន​​២​នាក់​បន្ថែម​ទៀត​ ធ្វើឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​​ទូទាំង​ប្រទេស ​កើន​ឡើង​ដល់​​៩៨​នាក់។ ប៉ុន្តែ​​​​​​ ​ក៏​មាន​អ្នក​ជា​សះស្បើយ​ចំនួន​១​នាក់​ផង​ដែរ ​បូក​នឹង​អ្នក​ជា​១០​នាក់​ទៀត​កាលពី​ពេល​កន្លង​មក ​​សរុប​ជា​សះស្បើយ​​ទាំង​អស់​១១​នាក់។

នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ដែល​កម្ពុជា​ថ្មី​ ទទួល​បាន ​នៅ​មុន​បន្តិច។

នៅ​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​នោះ ​បញ្ជាក់​ថា ការ​ជា​សះស្បើយ​១​ករណី​នេះ ​មិន​រាប់​បញ្ចូល​១​ករណី​នៅ​រាជធានី​ភ្នំពេញ​ ទៅ​លើ​បុរស​អាយុ​៣៤​ឆ្នាំ​ ដែល​បាន​ចាក​ចេញ​ពី​កម្ពុជា ​ដោយ​មិន​រង់ចាំ​លទ្ធផល​តេស្ដ​នោះ​ឡើយ។ ចំណែក​២​ករណី ​​រក​ឃើញ​ថា​ វិជ្ជមាន​កូវីដ​១៩​នោះ ​​​កើត​ឡើង​លើ​បុរស​អាយុ​៤១​ឆ្នាំ ​និង​បុរស​អាយុ​៤៤​ឆ្នាំ នៅ​ខេត្ត​សៀមរាប ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី៕

សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន​លម្អិត​ដូច​ខាង​ក្រោម ៖ ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114