BREAKING NEWS
Search

ពលរដ្ឋ​២​នាក់ ​ប្រទះ​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ ​សេសសល់​ពី​សម័យ​សង្គ្រាម ​ជាច្រើន​ប្រភេទ

ឧត្តរមានជ័យ ​៖​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៧១​គ្រាប់​ និង​ជាច្រើន​ប្រភេទ ដែល​បាន​សេសសល់​ពី​សម័យ​សង្គ្រាម ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ ប្រទះឃើញ​នៅ​ក្នុង​ចម្ការ​ស្រែ​របស់​ខ្លួន។

ហេតុការណ៍​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​នេះ ​កើតឡើង ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២០​ វេលា​ម៉ោង​០៨​និង​៣០​នាទី​ ស្ថិតនៅ​ភូមិ​រនាម​ធំ និង​ភូមិ​ហ​នុ​ម៉ាន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ។

សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា ​៖ ​ប្រជាពលរដ្ឋ​ឈ្មោះ ហុំាង ហឿ​ម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​មេភូមិ​រនាម​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល នៅ​ពេល​ដែល​គាត់​បាន​ភ្ជួរ​ដីស្រែ​របស់​គាត់ បាន​ប្រទះឃើញ​គ្រាប់​មីន​៦៨ ចំនួន​១០ គ្រាប់ នៅ​ចំណុច​ត្រពាំង​រហាល​ខ្ទុំ​ ចម្ងាយ​២៦០០​ម៉ែត្រ​ខាង​កើត​ភូមិ​រនាម​ធំ។

នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ វេលា​ម៉ោង​១០​និង​១៨​នាទី ​​ប្រជាពលរដ្ឋ​ឈ្មោះ​ម៉ៅ ធា​រ៉ូ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ជា​អនុ​ភូមិ​ថ្ម​ដូន​ បាន​រាយការណ៍​ថា​ ប្រទះ​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​ចម្ការ​ដំឡូង​ស្ថិតនៅ​ភូមិ​ហនុមាន ឃុំ​គោក​មន ចំនួន​៦២​គ្រាប់ ក្នុង​នោះ​មាន​គ្រាប់​: ១,​គ្រាប់មីន​ប្រភេទ​៦៩​ចំនួន ៤៣​គ្រាប់ ២,​គ្រាប់​៨០​ម​.​ម ចំនួន​១៦​គ្រាប់ ៣. មីនតោន​ចំនួន​០៣​គ្រាប់ ៤.​កិប​៨០​ម​.​ម​ចំនួន​០៩​ប្រអប់ ៥.​ម្ជុល​មីន​៦៩​ចំនួន​០៦​ប្រអប់​ ៦.​គីប​មីន​តោន​ចំនួន​០២​ប្រអប់។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ លោក​វរសេនីយ៍ទោ ថង កុសល់ អធិការរង​ទទួល​សន្តិសុខ ​​សហការ​ជាមួយ លោក​នាយរង​ប៉ុស្តិ៍​គោក​មន បាន​ចុះ​ទៅដល់​កន្លែង​គ្រាប់ និង​សន្និដ្ឋាន​ថា ជា​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម។

បច្ចុប្បន្ន​ ​សមត្ថកិច្ច ​បាន​រាយការណ៍​ជូន​អង្គការ​ដោះ​មីន​កម្ពុជា យក​ទៅ​កម្ទេច​ចោល​កន្លែង​ដែល​មាន​សុវត្ថិភាព​រួចរាល់​ហើយ៕
ដោយ​៖​ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114